• 2021-04-23 07:14:29
  • បាល់ទាត់

Barcelona ​នៅ​តែ​ប្រកៀក​ស្មា​ជាមួយ Real Madrid ​ក្នុង​ពាន Super League ​

  • 2021-04-23 07:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Joan Laporta ​ប្រធាន​ក្លឹប FC Barcelona ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្លឹប​របស់​លោក​នៅ​តែ​ជា​ចំណែក​នៃ​ពាន​រង្វាន់ European Super League ​ដដែល ​ជាមួយ Real Madrid ​និង Juventus ​។

​European Super League ​ជា​ពាន​រង្វាន់​ថ្មី​ដែល​ទើប​ប្រកាស​បង្កើត​ឡើង​មាន​១២​ក្លឹប​ចូល​រួម ហើយ​ក៏​ត្រូវ​បាន​រំសាយ​ចោល​វិញ​ពី​គម្រោង​ទៅ​ហើយ ​ក្រោយ​ពី​ក្លឹប​៩​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​វិញ ​ដោយសារ​អ្នក​គាំទ្រ​និង​សម្ពាធ​ពី​ខាង​ក្រៅ។ ​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​ក្លឹប​៣​ទេ ​នៅ​មិន​ទាន់​ប្រកាស​ដក​ខ្លួន​គឺ Real Madrid , Barcelona ​និង Juventus ​។ ​ដោយសារ​តែ​ក្លឹប​៣​នេះ ​មាន​ថ្នាក់​ដឹក​នាំ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ពាន​រង្វាន់​ខាង​លើ​តែ​ម្ដង។

​បើ​ទោះ​ជា​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​មែន ប៉ុន្តែ​សម្រាប់​ប្រធាន​ក្លឹប Barcelona ​បាន​ចេញ​មុខ​មក​អះអាង​ថា​ខ្លួន​មិន​ចោល Real Madrid ​នោះ​ទេ ពោល​គឺ​នៅ​សហការ​គ្នា​បន្ដ​ទៀត ជា​ផ្នែក​មួយ​នៃ​ពាន​រង្វាន់ Super League ​ដដែល។ ​គម្រោង​មួយ​នេះ ​នៅ​មិន​ទាន់​ជោគជ័យ ប៉ុន្តែ​ក៏​នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែរ។ ​ថ្នាក់​ដឹក​នាំ​ក្លឹប​អ្នក​មាន​បុណ្យ ​បញ្ជាក់​ទៀត​ថា ​ការ​មិន​បង្កើត​ពាន Super League ​គឺ​ជា​កំហុស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​បាល់ទាត់​ហើយ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់