• 2021-03-22 09:54:24
  • កីឡា​ផ្សេង​ៗ

ស្ទើរ​ទទួល​យក​មិន​បាន​អ្នក​ក្នុង​ចង្កោម​កីឡា​សោក​ស្ដាយ​ខ្លាំង​ពី​មរណៈ​ភាព​លោក​គ្រូ​ ស្ដើង​ ជា​

  • 2021-03-22 09:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​កីឡា​ល្បីឈ្មោះ​លោក​ ស្រី​ ប្រាក់​ សម្ផស្ស​ និង​អតីត​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ខាង​ផ្នែក​ចំបាប់​ ចូវ​ សុធារ៉ា​ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក​គ្រូ​ ស្ដើង​ ជា​ ដែល​ជា​ធនធាន​សំខាន់​ក្នុង​វិស័យ​កីឡា​កន្លង​មក។​

លោក​ស្រី​ ប្រាក់​ សម្ផស្ស​

នា​ព្រឹកមិញ​នេះ​លោក​ស្រី​ ប្រាក់​ សម្ផស្ស​ ពិធី​ការិនី​ល្បីឈ្មោះ​ក្នុង​វិស័យ​កីឡា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ទាក់ទង​ទៅ ​និង​ដំណឹង​មរណភាព​របស់​លោក​គ្រូ​ ស្ដើង​ ជា​ នេះ​ណាស់។​ លោក​ស្រី​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ និង​រំលឹក​ដល់​កិច្ចការ​ជា​ច្រើន​ដែល​លោក​គ្រូ​ ស្ដើង​ ជា​ បាន​ជួយ​ដល់​វិស័យ​កីឡា​ដូច​ជា​បង្រៀន​ក្នុង​វគ្គ​សំខាន់ៗ​ដែល​រៀបចំ​ពី​ក្រសួង​អប់រំ ឬ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាដល់​ក្រុម​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក​ជា​ដើម។​

លោកស្រី ចូវ សុធារ៉ា (រូបភាព​ NOCC)

ចំណែក​លោក​ស្រី​ ចូវ​ សុធារ៉ា​ អតីត​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ និង​ជា​គ្រូ​ផ្នែក​ចំបាប់​បាន​ឲ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​មក​គឺ​មាន​ការ​សោកស្ដាយ​ និង​ស្ទើរ​មិន​ជឿ​ថា​មរណភាព​នេះ​ជា​លោក​គ្រូ​ ស្ដើង​ ជា​ ព្រោះ​វា​លឿន​ពេក​ទើប​ឃើញ​លោក​កន្លង​ទៅ​សោះ។​ នេះ​ជា​ការ​បាត់ដំបង​ធនធាន​សំខាន់​មួយ​ក្នុង​វិស័យ​កីឡា។​ បើ​និយាយ​ពី​អនុស្សាវរីយ​វិញ​​ លោក​ស្រី​ធ្លាប់​ទៅ​ស៊ីហ្កេម​ ចំនួន​៥ដង​ និង​ធ្លាប់​ជួប​មុខ​ ធ្វើ​ការ​ជា​មួយ​លោក​គ្រូជា​ច្រើន​ដង​ ជា​ពិសេស​នៅ​ពេល​ចេញ​ក្រៅ​ប្រកួត​។​ គ្រូ​បង្វឹក​ចំបាប់​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​គ្រូ​ ស្ដើង​ ជា​ តែងតែ​យក​ចិត្ត​ទុកដាក់​ណាស់​ជា​មួយ​ក្រុម​អត្តពលិក​ខ្មែរ​នៅ​ពេល​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ម្ដងៗ​ដែល​ពាក់ព័ន្ធ​សុខភាព​។​ អតីត​អ្នកចំបាប់​រូប​នេះ​ក៏សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​កីឡា​ទាំង​អស់​សូមមាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ និង​គោរព​កោលការណ៍ទាំង៣របស់រាជរដ្ឋាភិបាល​ផង​ដែរ​ដើម្បី​ជៀសពី​ជំងឺកាច​សាហាវ កូវីដ​ ១៩​ នេះ។​

លោកគ្រូ​ ស្ដើង​ ជា

រំលឹក​ដែរ​ថា​ លោក​គ្រូ​ ស្ដើង​ ជា​ ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​កីឡា។​ លោក​គ្រូ​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹកមិញ​នេះ​ហើយ​ដោយ​សារ​ជំងឺ​ កូវីដ ១៩។​ បន្ទាប់​ពី​ទទួល​ដំណឹង​មរណភាព​នេះ​មក​គេ​ឃើញ​ថា​ក្នុង​តាម​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​ រួម​និង​កីឡាករ​ កីឡា​ការិនី​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ផង​ដែរ៕​

សេចក្ដី​ប្រកាសរបស់ក្រសួង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់