- 2021-03-02 13:44:17
- ព័ត៌មាន
Bartomeu និងគូរកនម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
- 2021-03-02 13:44:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bartomeu និងគូរកនម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
ចន្លោះមិនឃើញ
លោក Joseph Maria Bartomeu អតីតប្រធានក្លឹប Barcelona និងលោក Jaume Masferrer អតីតអ្នកចាត់ការក្លឹបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត នៅក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់ Marca ។
អតីតប្រធានក្លឹប និងអ្នកចាត់ការក្លឹបខាងលើត្រូវបាននគរបាលតំបន់កាតាឡាន់ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោយសង្ឃ័យបានជួលក្រុមហ៊ុនប្រឹក្សាយោបល់សារព័ត៌មាន I3 Ventures ដើម្បីវាយប្រហារបុគ្គលណា ដែលប្រឆាំងនឹងខ្លួន និងករណីឧក្រិដ្ឋកម្មសេដ្ឋកិច្ច ទាក់ទងនឹងអំពើពុករលួយជាដើម។
ចំពោះគូរកន២នាក់ទៀតគឺ នាយកប្រតិបត្តិ Oscar Guru មេធាវី Roman Gomez Ponti ដែលត្រូវប៉ូលិសចាប់ខ្លួនពីម្សិលមិញពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើដែរនោះ មិនត្រូវបានបានគេដោះលែងឲ្យនៅក្រៅឃុំនៅឡើយទេ។
ទាក់ទងនឹងរឿងអាស្រូវខាងលើនេះ ក្លិឹប Barcelona ក៏បានចូលរួមសហការជាមួយប៉ូលិស ក៏ដូចជាតុលាការតំបន់របស់ខ្លួន ក្នុងការស៊ើបសួរ និងស្រាវជ្រាវបន្តផងដែរ៕