• 2021-02-25 03:37:35
  • បាល់ទាត់

វីដេអូ Messi សុំ​អាវ​​អ្នក​ចាំ​ទី​របស់ Elche កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង

  • 2021-02-25 03:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​របស់ Elche កីឡាករ Edgar Badia ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​នៅ La Liga យប់​មិញ តាមរយៈ​ការ​សុំ​អាវ។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​វ័យ​៣៣​ឆ្នាំ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​វគ្គ​ទី​២​ជួយ Barcelona ឈ្នះ ៣-០ នៅ​ Nou Camp។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​អ្នកចាំទី Badia របស់ Elche បាន​ដើរ​ទៅ​សុំ​អាវ​របស់ Messi។

Messi ក៏​បាន​យល់ព្រម​ឲ្យ​អាវ​លេខ​១០​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ចាំ​ទី​ខាង​លើ។ រឿង​ដែល​ធ្វើ​ឲ្យ Badia ភ្ញាក់ផ្អើល​ខ្លាំង គឺ Messi បាន​សុំ​អាវ​របស់​គេ​វិញ​ក្នុង​ទឹក​មុខ​រីករាយ​ជា​ខ្លាំង។ វីដេអូ​​បង្ហាញ​ពី Messi សុំ​អាវ​របស់ Badia ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​​ពី​សារព័ត៌មាន​ធំ​ៗ ព្រោះ​វា​ជា​សកម្មភាព​គួរ​ឲ្យ​គោរព​មួយ។

ជ័យជម្នះ​របស់ Barcelona ធ្វើ​ឲ្យ​ពួក​គេ​ឡើង​មក​កាន់​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga គម្លាត​៥​ពិន្ទុ​ពី​ក្រុម​លេខ​មួយ Atletico Madrid ដែល​សល់​មួយ​ប្រកួត​ក្នុង​ដៃ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់