• 2021-02-02 02:37:59
  • បាល់ទាត់

មនុស្ស​គ្រាក់​ៗ ​៣​នាក់​នៅ Barca ​ជាប់​សង្ស័យ​ជា​អ្នក​បញ្ចេញ​រឿង​សម្ងាត់ Messi ​

  • 2021-02-02 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ ​មេធាវី​របស់ Lionel Messi ​បាន​សិក្សា​ពី​រឿង​ធ្លាយ​ឯកសារ​សម្ងាត់​កុងត្រា​ឆ្នាំ​២០១៧​នោះ​ហើយ ​ដោយ​ក្នុង​នោះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​មនុស្ស​៣​នាក់​ដែល​ធ្លាប់​ធ្វើ​ការ​នៅ Barcelona ​យ៉ាង​ជិតស្និទ្ធ​បំផុត។​

​ដោយ​៣​នាក់​នោះ​គឺ Bartomeu, Tusquets ​និង​ Grau ។ ពួកគេ​សុទ្ធ​តែ​មាន​ចំណែក​ក្នុង​ការ​បន្ដ​កុងត្រា​និង​ដាក់​លក្ខខណ្ឌ​នានា​នៅ​លើ​កុងត្រា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​ដោយ​កាល​ឆ្នាំ​២០១៧​នោះ ​ Bartomeu ​ជា​ប្រធាន​ក្លឹប​ផ្ទាល់ ​ចុះ​ហត្ថលេខា​ជាមួយ Messi ​។ ​លោក Grau ​ជា CEO ​ក្លឹប Barcelona ​និង​លោក ​Tusquets ​ជា​ប្រធាន​ក្លឹប​បណ្ដោះអាសន្ន​របស់​ក្លឹប​ផ្ទាល់​តែ​ម្ដង​នា​ពេល​នេះ។

ការ​ដាក់​ការ​សង្ស័យ​នេះ​កើត​ឡើង ក្រោយ​ពី​លោក ​Dr Marti Saballs ​ដែល​ជា​អ្នក​សរសេរ​រឿង​បែក​ធ្លាយ​ឯកសារ​កុងត្រា​នៅ​លើ El Mundo ​នោះ ​គឺ​ជា​មិត្តភក្ដិ​របស់​លោក​ Tusquets ​តែ​ម្ដង ឬ​ជា​អ្នក​ស្គាល់​គ្នា​ច្បាស់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​។

​សូម​បញ្ជាក់​ថា​លោក Tusquets ​នេះ​ហើយ ដែល​ធ្លាប់​បន្ទោស​ទៅ​លើ​ក្រុម​ការងារ​របស់​លោក Bartomeu ដែល​មិន​ព្រម​លក់​កីឡាករ Lionel Messi ​ចេញ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ដើម្បី​យក​ប្រាក់​មក​ដោះស្រាយ​ក្លឹប​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩​កន្លង​ទៅ។

​ស្រប​ពេល​លោក Bartomeu ​ដែល​ជា​អតីត​ប្រធាន​ក្លឹប​នោះ ​កាល​ពី​ម្សិលមិញ​បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ថា​លោក​មិន​មែន​ជា​អ្នក​បញ្ចេញ​រឿង​កុងត្រា Messi ​នេះ​ឡើយ ព្រោះ​ជា​រឿង​មិន​គួរ​ធ្វើ​ឡើយ៕

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់