• 2021-01-19 12:38:28
  • បាល់ទាត់

Arteta នៅ​តែ​គិត​ថា Arsenal ត្រូវ​​ការពារ Partey បន្ត​ទៀត​ក្រោយ​ជួយ​ឲ្យ​ឈ្នះ Newcastle

  • 2021-01-19 12:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Thomas Partey ធ្វើ​បាន​ល្អ​មែន​ទែន​ គេ​មាន​អ្វី​ដែល​ក្លឹប​យើង​កំពុង​ត្រូវ​ការ​។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​។ គេ​ធ្វើ​បាន​ល្អ​មែន​នៅ​ក្នុង​ប្រកួត​លើក​ទី​១ នេះ​។ គេ​អាច​ជួយ​ដល់​ក្រុម​ច្រើន​មែន​។ គេ​មាន​អ្វី​ដែល​យើង​កំពុង​ត្រូវ​ការ​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" យ៉ាង​ណា​ក្លឹប​យើង​នៅតែ​ការពារ និងបំប៉ន​គេ​ឲ្យ​ច្រើន​ទៀត​ ព្រោះ​គេ​ទើប​តែ​ជា​ហើយ​ខាន​ប្រកួត​ច្រើន​ហើយ​។ ម៉េច​ក៏​ដោយពេលនេះ យើង​ពេញ​ចិត្ត​នឹង​គេ​ណាស់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Partey ទើប​អាច​ត្រលប់​មក​ជួយ​ក្លឹប​វិញ​ក្នុង​ប្រកួត​តទល់​នឹង​ក្លឹប​ Newcastle ក្នុង​លទ្ធផល​ឈ្នះ​ ៣-០ ក្នុងថ្ងៃនេះក្រោយ​បាត់​មុខ​នៅ​លើ​ទីលាន​ ១០​ប្រកួត​ ដោយ​សារ​តែ​របួស​ចង្កេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់