• 2021-01-06 04:10:26
  • ប្រដាល់

បង្ហាញ​មុខ​កីឡាករ​នៅ UFC រក​បាន​ចំណូល​ច្រើន​បំផុត​​ពី​ការ​ប្រកួត​ក្នុង​ឆ្នាំ២០២០

  • 2021-01-06 04:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​​គេ​ពី​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២០ នៅ​ស្ថាប័ន UFC ត្រូវ​បាន​បង្ហាញ​ហើយ​​នោះ​គឺ Khabib Nurmagomedov។

សម្រាប់​ឆ្នាំ​២០២០ កីឡាករ​សញ្ជាតិ​រុស្សី​​ចេញ​វាយ​តែ​មួយ​ប្រកួត​គត់​​ផ្ដួល​កីឡាករ​អាមេរិក Justin Gaethje ត្រឹម​ទឹក​​ទី​២​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​សម្រេច។ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត Khabib បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព MMA។

តាម​ការ​ឲ្យ​ដឹង ប្រកួត​នេះ Khabib ទទួល​បាន​ចំណូល​៦,១​លាន​ដុល្លារ សរុប​ទាំង​តម្លៃ​ខ្លួន​និង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។ ត្បិត​តែ​​កូវីដ​១៩​កំពុង​រាល​ដាល​នៅ​អាមេរិក​និង​ទូទាំង​ពិភពលោក ប៉ុន្តែ​លោក Dana White ដែល​ជា​ប្រធាន​របស់ UFC បាន​ព្យាយាម​បង្កើត​​កម្មវិធី​ធ្វើ​យ៉ាងណា​ឲ្យ​កីឡាករ​បាន​ប្រកួត​និង​មាន​ចំណូល។

ចំពោះ​អ្នក​លេខ​២​បាន​ទៅ Conor McGregor ​រក​បាន​៣​លាន​ដុល្លារ ដោយ​ក្នុង​ឆ្នាំ​នេះ​គេ​វាយ​បាន​តែ​មួយ​ប្រកួត​គត់​ដូច​គ្នា ឈ្នះ​លើ Donald Cerrone ​កាល​ពី​ខែ​មករា​ចាយ​ពេល​ត្រឹម​តែ​៤០​វិនាទី។ អ្នក​លេង​៣​បាន​ទៅ​កីឡាករ​ប្រេស៊ីល Junior dos Santos រក​បាន​១,៥​លាន​ដុល្លារ ពី​ការ​វាយ​៣​ប្រកួត​ក្នុង​ឆ្នាំ​២០២០៕

ខាង​ក្រោម​ជា​ចំណាត់ថ្នាក់​ទាំង​១០

១. Khabib Nurmagomedov – ៦,១​លានដុល្លារ

២. Conor McGregor – ៣លានដុល្លារ​

៣. Junior dos Santos – ១,៥លានដុល្លារ

៤. Israel Adesanya – ១,២លានដុល្លារ

៥. Justin Gaethje – ៩២​ម៉ឺន​ដុល្លារ

៦. Jose Aldo – ៩០ម៉ឺន​ដុល្លារ

៧. Deiveson Figueiredo – ៨៧,៥ម៉ឺន​ដុល្លារ

៨. Anthony Pettis – ៨៥,៥ម៉ឺន​ដុល្លារ

៩. Alistair Overeem – ៨៣ម៉ឺន​ដុល្លារ

១០. Stipe Miocic – ៧៩ម៉ឺន​ដុល្លារ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី