• 2020-12-31 03:35:51
  • កីឡា​ផ្សេង​ៗ

បិទ​បញ្ចប់​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ សកម្មភាព​កីឡា​នឹងចាប់​ផ្ដើមវិញ​បណ្ដើរៗ​

  • 2020-12-31 03:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ សកម្មភាព​កីឡា​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​ជា​បណ្ដើរៗ​ ប៉ុន្តែ​ធ្វើ​ក្នុង​លក្ខណៈ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​នៅ​តែ​សហការ​ជា​មួយ​ក្រសួង​សុខាភិបាល​ផង​ដែរ។​

ទិដ្ឋភាពរត់ប្រណាំងកន្លងទៅ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​នឹង​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ។​ ប៉ុន្តែ​ការ​រៀបចំ​នេះ​គឺ​បន្ត​គោរព​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ និង​ត្រូវ​អនុវត្តន៍​ការ​រក្សា​អនាម័យ​ក៏​ដូច​ជា​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ យ៉ាងណា​ក៏​ដោយ​រាល់​សកម្មភាព​កីឡា​ផ្សេងៗ​​ ជាពិសេសព្រឹត្តិការណ៍ធំៗ​នោះ​គឺ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សហការក៏​ដូច​ជា​សុំ​ការ​អនុញ្ញាតពី​ក្រសួងសុខាភិបាល​សិនអាច​រៀបចំឡើងទៅ​បាន។​

ទិដ្ឋភាពរត់ប្រណាំងកន្លងទៅ

រំលឹក​ដែរ​ថា​ បន្ទាប់​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ មក​សកម្មភាព​កីឡា​ និង​គ្រឹះស្ថាន​អប់រំ​រដ្ឋ ​និង​ឯកជន​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន។​ សម្ដេច​តេជោ​ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី​ទើប​តែ​ប្រកាស​បិទ​បញ្ចប់​ព្រឹក្តិការណ៍​ ២៨ ​វិច្ឆិកា​ កាល​ពី​ថ្ងៃ​ ទី២៩​ ធ្នូ​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់