- 2020-12-24 12:11:36
- បាល់ទាត់
Mourinho ចេញមុខរិះគន់ Dele Alli ចំៗ ខណៈ Spurs ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup
- 2020-12-24 12:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ចេញមុខរិះគន់ Dele Alli ចំៗ ខណៈ Spurs ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho បាននិយាយក្រោយប្រកួត Spurs ប៉ះនឹង Stoke City ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌពានខារ៉ាបាវថា លោកមិនសប្បាយចិត្តនឹងខ្សែបម្រើអង់គ្លេស Dele Alli នោះទេ។
លោកបានលើកឡើងថា៖ " សម្រាប់ខ្ញុំ កីឡាករដែលលេងនៅក្នុងតួនាទីហ្នឹង (ខ្សែបម្រើ) ត្រូវតភ្ជាប់គ្នាជាមួយក្រុម និងបង្កើតឱកាស មិនមែនបង្កើតបញ្ហាឲ្យក្រុមនោះទេ " ។
លោកបានបន្តថា៖ " ក្នុងកាលៈទេសៈបែបនេះ ប្រសិនបើមានការវាយបកវិញ នោះគេនឹងរកគ្រាប់បាល់បាន។ ដូច្នេះខ្ញុំពិតជាមិនសប្បាយចិត្តនឹងគេទេ " ។
Alli ហាក់បីដូចជាបាត់បង់ទំនុកចិត្តពី Mourinho ខណៈនៅរដូវកាល ២០/២១នេះ គេលេងបានតែជាង ៧០នាទីប៉ុណ្ណោះនៅ Premier League ខណៈប្រកួតក្របខ័ណ្ឌផ្សេងៗទៀតក៏គេកម្របង្ហាញខ្លួនដែរ៕