• 2020-11-18 05:28:17
  • បាល់ទាត់

ព្រោះតែ៣ចំណុចនេះ កែវ ឧត្ដម ចង់បន្តនៅណាហ្គារយៈពេលវែង

  • 2020-11-18 05:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ចប់រដូវកាលឆ្នាំ២០២០ ខ្សែប្រយុទ្ធវ័យក្មេង កែវ ឧត្ដម ត្រូវបានក្លឹបនៅ​លីគ​​កំពូលកម្ពុជាចំនួន៣ទាក់ទង ប៉ុន្តែរូបគេមិនចូលរួមជាមួយក្លឹបទាំងនោះឡើយ ដោយបន្តនៅជាមួយណាហ្គាវើលដ៍រយៈពេលវែង។

ឧត្ដមបានបង្ហើបថា ៖«មានក្លឹបបី តែញ៉ុម(ខ្ញុំ) មិនអាចបញ្ចេញឈ្មោះបានទេ»។

មានហេតុផលបី ដែលអតីតជម្រើសជាតិU19កម្ពុជា ចង់រួមរស់ជាមួយ​ណាហ្គា​រយៈពេលយូរ គឺគេចង់ជួយឱ្យណាហ្គាលើកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២១​។ ​គេចាត់ទុក​ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាលជាផ្ទះទី២ និង​គេពេញចិត្តការដឹកនាំរបស់គ្រូបង្វឹក។

អតីតខ្សែប្រយុទ្ធក្លឹបស៊ីម៉ាក់យូណាយធីត បានបញ្ជាក់បែបនេះថា ៖«មូលហេតុគឺទីមួយគឺញុំ(ខ្ញុំ)ចង់ជួយឱ្យក្លឹប Nagaworld ទទួលបានពានរង្វាន់សម្តេចនៅឆ្នាំ២០២១នេះ ទីពីក្លឹប Nagaworld គឺជាក្លឹបដែរញុំស្រលាញ់ចូលចិត្តទុកដូចជាគ្រូសារទី២ចឹង។ ទី៣គឺញុំពេញចិត្តខ្លាំងចំពោះការបង្ហាត់របស់លោកគ្រូ គាត់សំបូរទៅដោយតិចនិចល្អៗ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់