- 2020-11-17 01:53:09
- បាល់ទាត់
ក្ដៅៗ Suarez ឆ្លងមេរោគកូវីដ១៩ នៅជម្រើសជាតិអ៊ុយរុយហ្គាយ
- 2020-11-17 01:53:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Suarez ឆ្លងមេរោគកូវីដ១៩ នៅជម្រើសជាតិអ៊ុយរុយហ្គាយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Luis Suarez តេស្ដឃើញថាមានផ្ទុកមេរោគកូវីដ១៩ទៅហើយ អំឡុងពេលរូបគេកំពុងលេងឱ្យក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ។
មិនត្រឹមតែខ្សែប្រយុទ្ធក្រុម AT Madrid នេះម្នាក់ទេ មិត្តរួមក្រុមម្នាក់ទៀតគឺអ្នកចាំទី Rodrigo Munoz ក៏វិជ្ជមានកូវីដ១៩ផងដែរ។ ពួកគេទាំងពីរនាក់នឹងមិនអាចបង្ហាញខ្លួនឱ្យជម្រើសជាតិ លេងទល់ក្រុមប្រេស៊ីលនៅព្រឹកម៉ោង៦ស្អែកនេះបានឡើយ។ នេះជាដំណឹងអាក្រក់មួយសម្រាប់ក្រុមអ៊ុយរុយហ្គាយ ព្រោះថាពេលនេះពួកគេកំពុងអវត្តមានកីឡាករសំខាន់ច្រើនស្រាប់ទៅហើយដូចជា អ្នកចាំទី Martin Silva , ខ្សែការពារ Sebastian Coates និង Matias Vina ខ្សែបម្រើ Valverde និងខ្សែប្រយុទ្ធ Maxi Gomez ជាដើម។
មួយវិញទៀត ការឆ្លងមេរោគនេះគឺមានន័យថារូបគេក៏មិនអាចចូលលេងឱ្យក្រុម Atletico Madrid ប្រកួតទល់ក្រុម FC Barcelona នៅចុងសប្ដាហ៍នេះផងដែរ៕