• 2020-11-12 07:51:10
  • បាល់ទាត់

ឆ្នាំ២០២១ខ្សែប្រយុទ្ធ ឱ ភារុណ ដាក់គោលដៅធំមួយនៅបឹងកេត

  • 2020-11-12 07:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ ភារុណ ក្នុងដូវកាលឆ្នាំ២០២០ បានបង្ហាញខ្លួនច្រើនគួរសមឱ្យក្លឹបបាល់ទាត់បឹងកេត បើ​ធៀប​​នឹងរដូវកាលមុនៗ ហើយសមត្ថភាពរបស់គេក៏កើនឡើងមួយកម្រិតដែរ។

ទោះរដូវកាលនេះលេងបានញឹកញាប់ និងមានបទពិសោធន៍ក្នុងការប្រកួតច្រើន ប៉ុន្តែ​ឆ្នាំ​២០២១ខាងមុខ កីឡាករមកពីខេត្តបន្ទាយមានជ័យ បានដាក់គោលដៅធំមួយគឺ ធ្វើយ៉ាងណាបង្ហាញខ្លួនឱ្យច្រើនជាងរដូវកាលមុន។

ខ្សែប្រយុទ្ធស្លាបដដែលបានសង្កត់ធ្ងន់ថា ៖«បាទបងក្នុងឆ្នាំ២០២១ គោលដៅធំរបស់ខ្ញុំនៅក្លឹប គឺលេងឱ្យបានញឹកញាប់ជាមុនបង»។

ដើម្បីប្រជែងយកជម្រើស១១នាក់ដំបូង និងលេងឱ្យបានញឹកញាប់ យុវជនវ័យ២១ឆ្នាំ ប្ដេជ្ញាថាខ្លួននឹងខិតខំប្រឹងប្រែង ហ្វឹកហាត់ខ្លួនឯងបន្ថែមឱ្យអស់ពីលទ្ធភាព ជាពិសេសហ្វឹកហាត់ផ្នែកកម្លាំង និងការបញ្ចប់ទី ដែលគេធ្វើមិនសូវបានល្អ។

នៅពេលសួរថា ផ្អែកលើទេពកោសល្យ និងសម្ថភាពកំពុងមាន តើភារុណរំពឹងនឹងជាប់ជម្រើសជាតិដែរឬទេនាពេលខាងមុខ?

ឱ ភារុណ ពាក់់លេខ១៤លើកដៃសំពះ

អតីតយុវជនជម្រើសជាតិកម្ពុជា អាយុក្រោយ១៩ឆ្នាំ AFF U19 Championship បានឆ្លើយតបថារូបគេក៏រំពឹងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺ គេត្រូវខំប្រឹងបង្ហាញសមត្ថភាពឱ្យល្អនៅក្លឹបជាមុនសិន ដើម្បីឱ្យគ្រូជម្រើសជាតិលោកមើលឃើញ។

ឱ ភារុណ រៀបរាប់បន្តថា ៖«ហ្នឹងបង! ចំពោះឱកាសជម្រើសជាតិវិញ គឺខ្ញុំក៏រំពឹងដែរ តែខ្ញុំព្យាយាមដំបូងបំផុត គឺខ្ញុំព្យាយាមផ្ដោតជាមួយក្លឹប ដើម្បីឱ្យបានលេងច្រើន ឱ្យគ្រូគាត់ឃើញអីទៅ បានមានឱកាស»។

គួរបញ្ជាក់ថាកីឡាករជំនាញជើងឆ្វេង ឱ ភារុណ បាន​ចូល​ឈុត​ធំ​បឹងកេត​ក្នុង​ឆ្នាំ​២០១៦ និង​បន្ត​រហូត​ដល់​រហូត​ដល់បច្ចុប្បន្ន ហើយគេធ្លាប់ជួយឱ្យក្លឹបបឹងកេតលើកពានលីគកំពូលកម្ពុជា២លើក (ឆ្នាំ២០១៧ និងឆ្នាំ២០២០ថ្មីៗនេះ) និងពានសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន១លើក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់