• 2020-11-12 02:29:54
  • បាល់ទាត់

លោក បែរ មករា ​មាន​គេ​សួរ​ច្រើន​​​រឿង​ ចាន់​ វឌ្ឍនាកា បន្ត​នៅ​បឹង​កេត​ឬ​យ៉ាងណា ?

  • 2020-11-12 02:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់ការ​របស់​​បឹង​កេត លោក បែរ មករា បាន​រៀបរាប់​ថា មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​បាន​សាកសួរ​ពី​តំណឹង​របស់​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ​ថា​នៅ​បឹងកេត​​ដដែល​ឬ​ចាក​ចេញ​ទៅ​ក្លឹប​ផ្សេង ។

អ្នក​ចាត់​រូប​នេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ជុំ​វិញ​ដំណឹង​របស់​ វឌ្ឍនាកា លោក​មិន​ទាន់​​បង្ហើប​ឲ្យ​ដឹង​ច្បាស់​បាន​ឡើយ ​គឺ​​លោក​សូម​ឲ្យ​​ Fan រង់​ចាំ​បន្តិច​ទៀត ដើម្បី​ប្រកាស​ផ្លូវ​ការ។

ចាន់​ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួន​ត្រឹម​ដើម​រដូវ​កាល​ប៉ុណ្ណោះ​ជា​មួយ​បឹង​កេត សម្រាប់​រដូវ​កាល ២០២០ ក្រោយ​មក​ក៏​ស្ងាត់​មិន​ឃើញ​បង្ហាញ​ខ្លួន​លេង​ឲ្យ​បឹង​កេត​ទៀត​​សម្រាប់​ប្រកួត​ដែល​នៅ​សល់​ ។ ​ងាក​មក​កាន់​លោក បែ មករា​ វិញ​ បាន​រង​ពិន័យ​មិន​ឲ្យ​ចូល​​​ទីលាន​ចំនួន ៣ ខែ​ សម្រាប់ការ​ប្រកួត​រដូវ​កាល ២០២១ ដែល​ការ​ពិន័យ​នេះ​ទទួល​បាន​ ដោយសារ​ការ​​បង្ក​ហិង្សា​ កាល​ជំនួប​រវាង​បឹង​កេត​ និង​ភ្នំពេញ​ក្រោន ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ១-១ កាល​ពី​ពេល​កន្លង​ទៅ​នៅ​ទឹក​ដី​ភ្នំពេញ​ក្រោន៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់