- 2020-11-11 02:42:56
- ប្រដាល់
ទីបំផុត McGregor ត្រឡប់មកកាន់សង្វៀនវិញហើយ ត្រូវប្រកួតនៅខែមករា
- 2020-11-11 02:42:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត McGregor ត្រឡប់មកកាន់សង្វៀនវិញហើយ ត្រូវប្រកួតនៅខែមករា
ចន្លោះមិនឃើញ
តារារបស់ UFC កីឡាករ Conor McGregor នឹងត្រឡប់មកកាន់សង្វៀនវិញនៅថ្ងៃទី ២៣ ខែ មករា ខាងមុខ ត្រូវប្រកួតជាមួយដៃគូចាស់ Dustin Poirier។
McGregor បានយល់ព្រមត្រឡប់មកវិញកាលពីខែមុន បន្ទាប់ពីគេបានទទួលការស្នើពីប្រធានរបស់ UFC លោក Dana White ឲ្យប្រកួតជាមួយ Poirier នៅខែមករា។ កីឡាករវ័យ៣២ឆ្នាំបានប្រកាសចូលនិវត្តន៍ពីកីឡា MMA កាលពីខែ មិថុនា ក្រោយ UFC យូររៀបចំការប្រកួតឲ្យពេក។
ប៉ុន្តែពេលនេះគេបានត្រឡប់មកវិញពីការចូលនិវត្តន៍ជាលើកទី៣ក្នុងអាជីព ហើយប្រកួតជាមួយ Poirier ដោយការព្រមព្រៀងបានធ្វើរួចស្រេចសម្រាប់កីឡាករទាំងពីរ។ ពួកគេទាំងពីរធ្លាប់ប្រកួតគ្នាម្ដងហើយកាលពីខែ កញ្ញា ឆ្នាំ ២០១៤ កម្មវិធី UFC 178 ដោយពេលនោះ McGregor ផ្ដួល Poirier នៅទឹកទី១៕
វីដេអូកាលប្រកួតគ្នាលើកទី១