• 2020-10-26 03:03:05
  • ប្រដាល់

McGregor ផ្ញើ​សារ​ទៅ Khabib ភ្លាម​ៗ បន្ទាប់​ពី​ទទួល​ដំណឹង​ចូល​និវត្តន៍

  • 2020-10-26 03:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor នៅ​តែ​មាន​ការ​គោរព​ខ្ពស់​​លើ​​គូ​ប្រកួត​របស់​ខ្លួន បន្ទាប់​ពី​ Khabib Nurmagomedov បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់​គេ​ពី​ស្ថាប័ន UFC។

Khabib ​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់​២៩​ប្រកួត ក្រោយ​យក​ឈ្នះ Justin Gaethje ក្នុង​ទឹក​ទី​២​នៅ​​កម្មវិធី UFC 254 កាល​ពី​ចុង​សប្ដាហ៍។ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​អ្នក​លេង​គុន​ចម្រុះ​សញ្ជាតិ​រុស្សី​បាន​ប្រកាស​ចូលនិវត្តន៍​ភ្លាម​ៗ។

​ពេល​ឃើញ​ពី​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ McGregor បាន​សរសេរ​សារ​តាម​បណ្ដាញ​សង្គម Twitter ជូនពរ​ Khabib ក្រុម​និង​គ្រួសារ​របស់​គេ​ឲ្យ​ជួប​សំណាង​ល្អ។ “បំពេញ​ការ​ប្រកួត​ល្អ​ណាស់ TeamKhabib។ គោរព​និង​ចូល​រួម​រំលែកទុក្ខ​ចំពោះ​ឪពុក​​របស់​អ្នក​ផង​។ ជូនអ្នកនិងក្រុមគ្រួសារ។ ដោយ​ក្តី​គោរព។ ពី Mcgregor”។ នេះ​ជា​សារ​របស់​អ្នក​ប្រដាល់​សញ្ជាតិ​អៀរឡង់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់