• 2020-10-07 13:24:19
  • បាល់ទាត់

កីឡាករ​អង់គ្លេស​ជា​ច្រើន​ ណាត់​គ្នា​ប្រជុំ​ពី​ រឿង​ពង្រឹង​វិន័យ​ទប់ស្កាត់​ កូវីដ-១៩ និង​រឿង​អាស្រូវ​នានា

  • 2020-10-07 13:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អង់គ្លេស​ជា​ច្រើន​រូប​ ដែល​ដឹក​នាំ​ដោយ​ខ្សែ​ប្រយុទ្ធ​ Harry Kane និង​កីឡាករ​រៀមច្បង​ដទៃ​ទៀត​ បាន​ធ្វើ​ការ​ជួប​ជុំ​នៅ​កីឡាដ្ឋាន​មួយ​ នៅ​ឯ​ប្រទេស​អង់គ្លេស​ ដើម្បី​ពិភាក្សា​រឿង​ពង្រឹង​វិន័យ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

គោល​បំណង​ក្នុង​ការ​ជួប​ជុំ​នេះ​ គឺ​ចង់​ឲ្យ​ស្នើ​ឲ្យ​កីឡាករ​អង់គ្លេស​ទាំង​អស់​ ប្រកាន់​នូវ​វិន័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជា​ទី​បំផុត​ ក្រោយ​ពី​មាន​កីឡាករ​មួយ​ចំនួន​ដូច​ជា​ កីឡាករ​ Jadon Sancho កីឡាករ​ Mason Greenwood និង​កីឡាករ​ Phil Foden ជា​ដើម​បាន​ល្មើស​វិន័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ និង​មាន​រឿងអាស្រូវមួយ​ចំនួន។

មួយ​វិញ​ទៀត​ កីឡាករ​អង់គ្លេស​ទាំង​អស់​គួរ​មាន​​ទំនួល​ខុស​ត្រូវ​ឲ្យ​បាន​ខ្ពស់​បំផុត​ ជៀសវាង​ប្រព្រឹត្តិ​កំហុស​ណា​មួយ​ ដែល​បង្កើត​ជា​គំរូ​មិន​ល្អ​ ដល់​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​ និង​ប៉ះ​ពាល់​កិត្តិយស​កីឡាករ​អង់គ្លេស​ដទៃ​ទៀត​ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ ដែល​ចាំ​តែ​មើល​ពី​សកម្មភាព​របស់​ពួក​គេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់