- 2020-09-07 13:46:19
- បាល់ទាត់
តារា Man Utd និង Man City រងការរិះគន់ ក្រោយអញ្ជើញនារីឡើងសណ្ឋាគារ
- 2020-09-07 13:46:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា Man Utd និង Man City រងការរិះគន់ ក្រោយអញ្ជើញនារីឡើងសណ្ឋាគារ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Manchester United កីឡាករ Mason Greenwood និងខ្សែបម្រើ Manchester City កីឡាករ Phil Foden កំពុងតែរងសម្ពាធពីខាងថ្នាក់ដឹកនាំជម្រើសជាតិអង់គ្លេស ក្រោយពេលបែកធ្លាយវីដេអូ Snapchat ដោយមានឮសំឡេងនារីៗនៅក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ក្រោយពេលប្រកួតឈ្នះអ៊ីស្លង់ក្នុងលទ្ធផល ១-០។
សារព័ត៌មានអ៊ីស្លង់ DV បានចុះផ្សាយថា កីឡាករទាំងពីររូបនេះបានអញ្ជើញនារីអ៊ីស្លង់ ២រូប ទៅកាន់បន្ទប់សណ្ឋាគាររបស់ខ្លួន ហើយនារីម្នាក់បានថតវីដេអូរួចបង្ហោះក្នុងបណ្ដាញ Snapchat។
ក្រោយមានបែកធ្លាយរឿងបែបនេះ នារីម្នាក់បានលើកឡើងថា ខ្លួនបានទាក់ទងកីឡាករម្នាក់ ក្នុងចំណោមតារាមកពីក្រុង Manchester ទាំងពីររូបនេះ។
ជំនួបឯកជនបែបនេះតាមធម្មតាមិនទាស់ខុសអ្វីទេ តែក្នុងសម័យកូវីដ-១៩នេះ កីឡាករក្រុមជម្រើសជាតិអង់គ្លេសបានរួចផុតពីបទបញ្ជាក្នុងការដាក់ចត្តាឡីស័ក ១៤ថ្ងៃនៅអ៊ីស្លង់ ក៏ប៉ុន្តែអនុញ្ញាតឲ្យត្រឹមតែទៅហាត់ ហើយទៅប្រកួតប៉ុណ្ណោះ ខណៈការប្រាស្រ័យទាក់ទងអនុញ្ញាតតែមនុស្សក្នុងបញ្ជី (ក្រុមគ្រូបង្វឹក បុគ្គលិកអ្នករៀបចំការប្រកួត...) ហើយសូម្បីតែសមាជិកគ្រួសារក៏ហាមឃាត់មិនឲ្យទាក់ទងដែរអំឡុងពេលធ្វើដំណើរបែបនេះ។
ក្នុងពេលអម្បាញ់មិញនេះដែរ គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បានឲ្យដឹងថា កីឡាករទាំងពីរត្រូវបានទម្លាក់ចេញពីក្រុមជម្រើសជាតិ ហើយធ្វើដំណើរត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ ដោយមិនបានធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក ជាមួយក្រុមទាំងមូល។ លោកក៏បានបន្តថា កីឡាករទាំងពីរនេះក៏បានសុំទោសរួចហើយដែរ៕