• 2020-09-04 02:41:22
  • បាល់ទាត់

នាទី​៩០+៥ ​អេស្ប៉ាញ ​រក​គ្រាប់​បាល់​តាម​ស្មើ អាល្លឺម៉ង់​បាន​

  • 2020-09-04 02:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អាល្លឺម៉ង់ ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​អេស្ប៉ាញ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Nations League ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម​អេស្ប៉ាញ​ដែល​ជា​ក្រុម​ភ្ញៀវ​លេង​បាន​យ៉ាង​ល្អ​ជាង​ក្រុម​អាល្លឺម៉ង់​ជា​ម្ចាស់​ផ្ទះ​ទៅ​ទៀត ​ប៉ុន្តែ​មិន​សំណាង​។ ​នៅ​នាទី​៥១ Werner ​របស់​អាល្លឺម៉ង់​ក៏​រក​បាន​១​គ្រាប់​នាំ​មុខ​មុន ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​១​គ្រាប់​នេះ​មិន​អាច​ជួយ​ក្រុម​ម្ចាស់​ផ្ទះ​ទទួល​បាន​៣​ពិន្ទុ​នោះ​ទេ។ ​ដោយ​ឈាន​ដល់​នាទី​៩០+៥ ​ទៅ​ហើយ Gaya ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី Rodrigo ​ក៏​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ឱ្យ​អេស្ប៉ាញ​បាន​សម្រេច​តែ​ម្ដង។ ​

​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​នេះ ​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១ ​។ ​ដោយ​ឡែក​១​គូ​ទៀត​ដែរ​ក្នុង​ពូល​ជាមួយ​គ្នា​នេះ​គឺ​ក្រុម​អ៊ុយក្រែន ​យក​ឈ្នះ​លើ​ក្រុម​ស្វីស​បាន​ក្នុង​លទ្ធផល ​២-១៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់