• 2020-07-22 04:35:24
  • កីឡា​ផ្សេង​ៗ

Miya ​នឹង​កែប្រែ​មុខ​មាត់​ថ្មី ​ជាមួយ​គម្រោង​ Project NEXT ​របស់ Mobile Legends

  • 2020-07-22 04:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិញ្ញាសា​កីឡា​អេឡិចត្រូនិក​ Mobile Legends: Bang Bang បានប្រកាសគម្រោងថ្មីជាផ្លូវការ Project NEXT នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់បំផុតប្រចាំឆ្នាំ។

គម្រោង​ថ្មី​សន្លាងនេះ ក្រុមការងារអភិវឌ្ឍបានដាក់ចេញនូវលក្ខណៈពិសេសជាច្រើន។ ជា​ពិសេស​បន្ថែម​លើការកែ​ប្រែ Hero ថ្មី ​ឡូហ្គោ​គម្រោង ​Project NEXT ​ផ្លូវការ​ និង​រឿងរ៉ាង​អភិវឌ្ឍន៍​ជាច្រើន​ក៏​ត្រូវ​បាន​បង្ហាញ​ជាផ្លូវការ​លើកដំបូងដែរ។ នេះ​ជាការរៀប​ចំឡើងដើម្បីឲ្យ Heroes​ ចាស់​មួយចំនួន​មាន​លក្ខណៈ​ពិសេស​ល្អឯក​ ក្រុមការងារ ​Mobile Legends: Bang Bang បាន​បង្កើត​សមត្ថភាព​ជា​ស៊េរី​ដល់​ពួកគេ។ ​ដូចជា Miya ជា Hero ទី១​នៅក្នុងបញ្ជីកែប្រែ និងជា Hero ​ដំបូង​របស់​ Mobile Legends: Bang Bang ដែល​បាន​ក្លាយ​ជា​រូប​តំណាង Iconic នៃហ្គេម។​ ជាមួយការចាប់ផ្តើម Project NEXT ជា​ផ្លូវការ ​Miya នឹងបង្ហាញខ្លួនមុនគេ​ក្នុងដំណើរផ្សងព្រេងថ្មីមួយ។

Mobile Legends: Bang Bang បាន​ធ្វើការតុបតែងលំអជាពិសេសដល់ Miya ដែល​រាប់​ចាប់​ពី​សព្វាវុធ​រហូត​ដល់​ឈុត​សំលៀកបំពាក់​ដែល​ធ្វើឲ្យ ​Miya កាន់​តែស្រស់ស្អាត ​ទន់ភ្លន់ និងក្លាហាន។ លើស​ពី​នេះ​ទៀត​ ដើម្បីធ្វើឲ្យ Miya មានតួនាទីសកម្មនៅក្នុងការប្រកួត ក្រុម​ការងារ​បានធ្វើឲ្យអាវុធរបស់​នាង​កាន់​តែ​សាហាវខ្លាំង​ឡើងជាមុន។ ​ការបង្កើនសមត្ថភាពវាយប្រហារ និងជំនាញ Passive និង Skill ទី2 ​បានធ្វើ​ឲ្យនាង​កាន់តែ​មាន​សមត្ថភាពខ្លាំងក្លា ​គ្រោះថ្នាក់ និងគ្រប់គ្រងកាន់តែអស្ចារ្យ ជា​ពិសេស​ភាព​ប៉ិនប្រសព្វ​បត់បែនលឿន​តាមកាលៈទេសៈ។

ជាមួយគ្នានេះ ​Mobile Legends: Bang Bang ក៏បានកែប្រែ Hero ផ្សេង​ទៀតដែលម្នាក់​នេះ​ជា​អ្នក​ងុប​ងល់​នឹង Miya ​និងមានក្តីរំពឹងខ្ពស់អ្នកកម្សាន្តគឺ​ Alucard។ ​យោងតាម​ក្រុមការងារបានឲ្យដឹងថា ការ​កែប្រែចំណុចតូច​ៗជាច្រើនអំពី Skills របស់ ​Alucard ត្រូវបានធ្វើឡើង​ ប៉ុន្តែ​សម្រាប់​រូប​រាង​ខាងក្រៅ​វិញ​មិនមាន​ការកែប្រែច្រើនទេ។ ​ក្រោយ​ពេលសិក្សា​ស្រាវជ្រាវយ៉ាង​យូរតាមរយៈ​មតិ​ស្ថានា​របស់​អ្នក​កម្សាន្ត ​ក្រុមការងារ Mobile Legends: Bang Bang បានរកឃើញថា​ ភាគច្រើនបំផុត​នៃ​អ្នក​កម្សាន្ត​ពេញចិត្តខ្លាំង​ចំពោះសមត្ថភាពរបស់ ​Alucard ដែល​ជំរុញឲ្យមាន​ការសម្រេចចិត្ត​មួយ​ដើម្បីបង្កើន​កម្រិតអតិបរមាដល់សមត្ថភាពរបស់គេ។

កាន់តែច្បាស់ ​ក្រុមអភិវឌ្ឍបានកែសម្រួលជំនាញវាយលុកផ្នែក Passive​ និងដក​ចេញនូវជំនាញ​វាយ​ប្រហារ​របស់គេ​ពេលប្រឈម​នឹងគោលដៅ២។ ​ផ្ទុយទៅវិញ Passive​ ថ្មីឥឡូវនេះអនុញ្ញាតឲ្យ ​Alucard មានលទ្ធភាពខ្លាំងក្លា​ពេល​វាយលើ​គោលដៅតែមួយ។​ ដូចគ្នានេះដែរ ​ឥទ្ធិពលនៃ lifesteal​ ដែល​ស្ថិត​ក្នុងកំពូល​ជំនាញ​របស់គាត់ (Ultimate Skill) ​ត្រូវបានដកចញ​ និង​ដាក់ជំនួស​វិញ​នូវ​សមត្ថភាព​បន្ថែម​កម្លាំង​វាយប្រហារ (Extra Damage) ទៅលើគោលដៅដែលគាត់ចង់កំទេច។ ជំនាញ​នេះអាច​ជា​គន្លឹះ​ដ៏​មានឥទ្ធិពល Passive ដែលបង្កើនដល់លទ្ធផលវាយប្រហារកំទិចរបស់គាត់កាន់តែអស្ចារ្យ និង​ខ្លាំង​ឡើង​មួយ​កំរិតទៀត។​លើសពីនេះទៀត ការតុបតែងកែប្រែ ជំនាញ និងប្រវត្តរបស់ Heroes ក៏ត្រវ​បានស្ថាបនាថ្មី​ទៅតាម ​កម្រិតផ្សេងៗ​គ្នា​ជាច្រើន។

ជាចុងក្រោយ​ គម្រោង ​Project NEXT ត្រូវបាន​គេរំពឹងថា​នឹងក្លាយជា​គម្រោងយូរ​អង្វែងដែល​មាន​គោលបំណង​ផ្តល់ឲ្យអ្នក​កម្សាន្ត​ទទួល​បានបទពិសោធហ្គេមពិសេស​ថ្មីតាមរយៈការកែសម្រួល Heroes ​រូបរាង សំឡេង ​និង​ព្រមទាំង​ទស្សនៈជាសកល៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់