/5f0e86efb7fa0_1594787520_medium.jpg)
- 2020-07-15 04:39:59
- បាល់ទះ
អេដមីន ជីងចក់ យកសម្ភារៈកីឡា និងថវិកាមួយចំនួនជូនអង្គការ OM
- 2020-07-15 04:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេដមីន ជីងចក់ យកសម្ភារៈកីឡា និងថវិកាមួយចំនួនជូនអង្គការ OM
ចន្លោះមិនឃើញ
ដោយមើលឃើញពីភាពខ្វះខាតរបស់ក្មេងៗនៅអង្គការរប្រតិបត្តិការចល័ត (OM Cambodia) នៅសង្កាត់នីរ៉ូត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ លោកអេដមីនជីងចក់ បានយកសម្ភារៈកីឡាមួយចំនួនទៅចែកជូនពួកគេ ដោយក្នុងនោះមានបាល់ ៥គ្រាប់ អាវកីឡា ៣០ឈុត ស្រោមដៃអ្នកចាំទី ១គូរ កែវទឹក 12H ១០កែវ និងថវិកា ចំនួន១០០ដុល្លារ។
លោកអេដមីន ជីងចក់ បានប្រាប់ថាសម្ភារៈបន្តិចបន្តួចនេះ ជាការរួមចំណែកមួយជួយដល់ប្អូនៗដែលខ្វះខាត ឱ្យពួកគេចូលរួមលេងកីឡាឱ្យបានច្រើន ជៀសឆ្ងាយពីគ្រឿងញៀន ហើយក៏ជាចំណែកតូចមួយក្នុងការ ជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា។
លោក ជីងចក់ បញ្ជាក់បែបនេះ ៖«គោលបំណងដោយមើលឃើញការខ្វះខាតក្មេងៗនៅអង្គការ OM...ហើយគាត់ស្នើសុំគាត់ចង់បានសម្ភារៈ អ៊ីចឹងដោយមានទឹកចិត្តជំរុញនិងលើកស្ទួយវិស័យកីឡាជាតិ ក៏ខ្ញុំបានឧបត្ថម...សំខាន់គឺជាការរួមចំណែកលើកស្ទួយក្នុងវិស័យកីឡា ហើយណាមួយឃើញប្អូនៗនៅក្នុងអង្គការ OM ហ្នឹង គាត់មានការខ្វះខាតច្រើន អ៊ីចឹងខាងប្រធានអង្គការក៏គាត់ក៏បានថ្លែងអំណអរគុណដោយក្ដីរីករាយ ចំពោះការជួយនេះ...បើទោះបីជាវាអត់ច្រើន ប៉ុន្តែវាជាការចែករំលែកមួយក្នុងនាមយើងជាខ្មែរដូចគ្នា»។
លោក ជីងចក់ ក៏បានឱ្យដឹងទៀតថា លោកនៅតែបន្តធ្វើសម្មភាពនេះ ដើម្បីជាផ្នែកមួយរួមចំណែកជួយដល់ក្មេងៗ និងការងារសង្គមផ្សេងទៀត និងលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យកាន់តែផុលផុស ទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្ដែង តាមដែលអាចធ្វើបាន។
លោក ជីងចក់ បានបន្ថែមថា៖ «ដាច់ខែនេះយើងមានគ្រាប់បាល់ 12H របស់យើង គេឧបត្ថម្ភឱ្យ៥០០គ្រាប់ អ៊ីចឹងចាំធ្វើ Charity ទៅសាលាដែលខ្វះខាត មានសម្ភារៈសិក្សាសៀវភៅ ប៊ិច កាតាប បាល់ទាត់និងថវិកាខ្លះៗ ប៉ុន្តែយើងចង់ជួយជិតៗហ្នឹងសិនប្រហែលជាយក្រុង»៕