- 2020-07-09 07:46:13
- បាល់ទាត់
Foden របស់ Man City ថា Greenwood របស់ Man Utd ជាអ្នកប្រយុទ្ធអស្ចារ្យមិនដែលជួប
- 2020-07-09 07:46:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden របស់ Man City ថា Greenwood របស់ Man Utd ជាអ្នកប្រយុទ្ធអស្ចារ្យមិនដែលជួប
ចន្លោះមិនឃើញ
Phil Foden យុវជនឡើងជើងបំផុតរបស់ Manchester City សរសើរសមត្ថភាពរបស់ខ្សែប្រយុទ្ធ Mason Greenwood របស់បិសាចក្រហម Manchester United ថាល្អរកអ្វីប្រៀបមិនបានទេ។
កីឡាករវ័យ១៨ឆ្នាំរបស់ក្រុមបិសាចក្រហម Man Utd កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីរូបគេបន្ដរកគ្រាប់បាល់បានរហូត២ប្រកួតជាប់គ្នា និងសុទ្ធតែជាបាល់ទាត់កម្លាំងខ្លាំង បានទាំងជើងឆ្វេងនិងស្ដាំ។ ៣គ្រាប់២ប្រកួតនេះហើយ ធ្វើឱ្យអ្នកគាំទ្រក្រុម Man Utd ពេញចិត្ត សមត្ថភាពរបស់ Greenwood ខ្លាំងមែនទែន ហើយថាការដាក់រូបគេជម្រើស១១នាក់ដំបូងគឺជារឿងល្អបំផុត។
មិនត្រឹមតែអ្នកគាំទ្រ Man Utd ទេដែលសរសើរ ដោយសូម្បីតែ Foden កីឡាកររបស់ Man City ក៏ពេញចិត្តទេពកោសល្យរបស់យុវជនអង់គ្លេសនេះដែរ។ គ្រាប់ពេជ្ររបស់លោក Pep ដែលតែងតែរកគ្រាប់បាល់បានដែរនោះ និយាយថា៖ “Mason Greenwood ខ្សែប្រយុទ្ធល្អបំផុតដែលខ្ញុំបានឃើញ។ គាត់ជំនាញជើងទាំងសងខាង ទាំងក្នុងប្រអប់គ្រោះថ្នាក់និងខាងក្រៅ។ គាត់តែងតែចូលទីលានទៅ ដាក់គោលដៅធ្វើយ៉ាងណារកគ្រាប់បាល់ឱ្យបាន។ គាត់ជាកីឡាករអស្ចារ្យបំផុត”៕