- 2020-06-24 10:58:45
- បាល់ទាត់
Rodriguez ប្រាប់ពីមូលហេតុ ដែលមិនសូវបានលេងញឹក
- 2020-06-24 10:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodriguez ប្រាប់ពីមូលហេតុ ដែលមិនសូវបានលេងញឹក
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Real Madrid កីឡាករ James Rodriguez បានឆ្លើយទៅនឹងសំនួរ ម៉េចក៏គេលេងបានតិចៗអញ្ចឹងនៅក្នុងរដូវកាលនេះថា ឲ្យលេងបានយូរម៉េចកើតទៅ បើគ្រូបង្គោលរបស់គេមិនឲ្យលេងផង។
Rodriguez បាននិយាយថា៖" សំនួរនេះល្អ ខ្ញុំក៏ចង់ដឹងដែរ។ ចម្លើយនោះគឺថា ពេលដែលអ្នកធ្លាប់ឈ្នះពានជាមួយអ្នកណា ដែលជិតដិតនឹងអ្នកនោះ អ្នកនឹងពិបាកណាស់ ប្រសិនជាមិនបានលេងជាមួយពួកគេ។ ម៉្យាងវិញទៀត វាលំបាកណាស់ បើគ្រូរបស់យើង អត់ឲ្យយើងលេងយូរៗផងហ្នឹង។"
ខ្សែបម្រើរូបនេះបានបន្តថា៖" អញ្ចឹងហើយពេលដែលអ្នកលេងបានតិចៗ នោះអ្នកនឹងយ៉ាប់ក្នុងការបង្ហាញសមត្ថភាពឲ្យអស់របស់អ្នកណាស់។ ប្រសិនបើអ្នកណាជាកំពូលកីឡាករពិភពលោកនោះ គេប្រាកដ ជាយល់នឹងអ្វី ដែលខ្ញុំនិយាយហើយ។"
គួរបញ្ជាក់ផងដែរថា ប៉ុន្មានខែមុនកន្លងទៅនេះ Rodriguez ត្រូវបានព័ត៌មានមួយចំនួនសង្ស័យថាមានបញ្ហាជាគ្រូបង្គោលរបស់ខ្លួនគឺលោក Zinedine Zidane ផងដែរ តែទោះបីជាយ៉ាងណាក្ដី កីឡាកររូបនេះ បានបកស្រាយថា រឿងទាំងនេះសុទ្ធតែមិនពិតទាំងអស់៕