• 2020-05-26 05:01:55
  • បាល់ទាត់

Haaland Vs Lewandowski, ​រឿង​ត្រូវ​ដឹង​ពី​ជំនួប Dortmund ​ប៉ះ Bayern ​យប់​នេះ

  • 2020-05-26 05:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ​ក្រុម Dortmund ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Bayern Munich ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ​សប្ដាហ៍​ទី​២៨​។

​សម្រាប់​ការ​ប្រកួត​ធំ​ជាង​គេ​នៅ​អាល្លឺម៉ង់​នេះ​ដែរ Sabay ​នឹង​លើក​យក​ចំណុច​មួយ​ចំនួន​មក​វិភាគ​ជូន​អ្នក​គាំទ្រ ​ក្រៅ​ពី​ចំណុច​ដែល​គេ​ផ្ដោត​ខ្លាំង​លើ Haaland Vs Lewandowski៖ ​

ពី​ក្រុម​ទាំង​ពីរ៖

Dortmund ​និង Bayern Munich ​រក​បាន​៦​ពិន្ទុ​ពេញ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​២​ប្រកួត​កន្លង​មក​នេះ ​និង​ឈ្នះ​ដាច់​គូ​ប្រកួត​ដូច​គ្នា​ផង​ដែរ។ ​ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ​នេះ ​ហាក់​ដូចជា​ល្អ​ខ្លាំង​ដូច​គ្នា​តែ​ម្ដង ត្បិត​អី​ពួកគេ​រៀប​ចំ​ក្រុម​បាន​ល្អ ​ជា​ពិសេស Dortmund ​ក្រោយ​ពី​ទិញ​យក Haaland ​មក ​ទទួល​បាន​ជ័យជម្នះ​ជាប់​ជា​និច្ច។ ​តែ​បើ​មើល​ប្រវត្តិ​ប្រកួត​វិញ ​Dortmund ​មិន​សូវ​ជា​ឈ្នះ​ច្រើន​ឡើយ ទល់​ក្រុម Bayern Munich ​នេះ​។ ​ជាក់​ស្ដែង ​៦​ប្រកួត​ចុង​ក្រោយ Bayern ​យក​បាន​៥​ប្រកួត​ទៅ​ហើយ។

​កីឡាករ​របួស​៖

Dortmund ​មាន​កីឡាករ​របួស​ច្រើន។ ​Marco Reus, Nico Schulz ​និង ​Dan-Axel Zagadou សុទ្ធ​តែ​អវត្តមាន​សម្រាប់​ការ​ប្រកួត​នេះ ដោយសារ​តែ​បញ្ហា​របួស។ ស្រប​ពេល​ Axel Witsel ​ក៏​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​នោះ​ដែរ។ ​អ្វី​ដែល​ល្អ​វិញ​នោះ Hummels ​ទំនង​ជា​អាច​លេង​ការពារ​សំណាញ់​ទី​វិញ​បាន​ហើយ ​ខណៈ​ដែល Sancho ​ក៏​ដូច​គ្នា ​អាច​លេង​បាន​។

សម្រាប់ Bayern Munich ​វិញ ​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់​៤​នាក់​ដែរ គឺ ​ Phillipe Coutinho , Corentin Tolisso, Niklas Sule ​និង​ Thiago សុទ្ធ​តែ​របួស​មិន​អាច​លេង​បាន​ទេ។ ​

ជម្រើស​១១​នាក់​ដំបូង​ដែល​អាច៖

Dortmund : Burki; Piszczek, Hummels, Akanji; Hakimi, Can, Brandt, Guerreiro; Sancho, Haaland, Hazard

Bayern Munich : Neuer; Pavard, Boateng, Alaba, Davies; Kimmich, Goretzka; Gnabry, Muller, Coman; Lewandowski

ប្រៀបធៀប​ខ្សែ​ប្រយុទ្ធ៖

Haaland ​របស់ Dortmund ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ក្រុម​នេះ​មក រូបគេ​រក​បាន​គ្រាប់​បាល់​បាន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​។ ​ដូច្នេះ​ប្រកួត​ណា​ក៏​គេ​រក​បាន​ដែរ។ តែ​បើ​ធៀប​ជាមួយLewandowski ​វិញ ​ខ្សែ​ប្រយុទ្ធ Bayern Munich ​រូប​នេះ គឺ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ឱ្យ​នេះ​ហើយ។ ​Lewandowski ​រក​បាន​៤១​គ្រាប់​ក្នុង​ការ​បង្ហាញ​គ្រប់​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ។ ​២​ប្រកួត​កន្លង​មក ​ក៏​គេ​រក​គ្រាប់​បាល់​បាន​ដែរ។

គិត​ថា​ប្រកួត​នេះ​ស្មើ​គ្នា ​២-២ ៖

​ហេតុផល​ដែល​យក​ស្មើ​គ្នា​នេះ ​គឺ​ដោយសារ​តែ​ក្រុម​ទាំង​ពីរ​លេង​ល្អ​ដូច​គ្នា​នៅ​រដូវ​កាល​នេះ​។ ​ស្រប​ពេល​ប្រកួត​កន្លង​មក ពួកគេ​កម្រ​គ្មាន​គ្រាប់​បាល់​ណាស់ ដោយសារ​តែ​តំបន់​ប្រយុទ្ធ​​ល្អ​និង​ក្របខណ្ឌ Bundesliga ​នេះ ​តែងតែ​លេង​បុក​គ្នា​ខ្លាំង។ ​នៅ​រដូវ​កាល​នេះ អាច​និយាយ​បាន​ថា​ក្រុម Dortmund ​និង Bayern Munich ​មាន​កម្រិត​លេង​មិន​លើស​មិន​ខ្វះ​គ្នា​ឡើយ។ លទ្ធផល​ស្មើ​គ្នា​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​នេះ​៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់