• 2020-05-05 02:02:10
  • បាល់ទាត់

ដំណឹង​ល្អ! La Liga គ្រោង​ត្រលប់​មក​វិញ​​នៅ​ខែ​ក្រោយ

  • 2020-05-05 02:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​ទាំង​ពីរ​របស់​ប្រទេស​អេស្ប៉ាញ​​គ្រោង​បន្ត​រដូវ​កាល​របស់​ខ្លួន​ឡើង​វិញ​នៅ​ខែ​មិថុនា​ខាង​មុខ ខណៈ​ក្លឹប​នៅ​ La Liga នឹង​ចូល​ហ្វឹកហាត់​វិញ​ក្នុង​សប្ដាហ៍​នេះ។

កីឡាករ​ទាំង​អស់​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​រក​វីរុស​កូរ៉ូណា​សិន​ ប្រសិន​បើ​លទ្ធផល​ចេញ​មក​អវិជ្ជមាន​នឹង​អនុញ្ញាត​​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​បាន។ រដ្ឋាភិបាល​របស់​អេស្ប៉ាញ​បាន​បន្ធូរបន្ថយ​នៃ​ច្បាប់​​រក្សា​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ហើយ​ក្រសួង​សុខាភិបាល​​បាន​អនុញ្ញាត​ឲ្យ​អត្តពលិក​អាច​ហ្វឹកហាត់​បាន​វិញ។

ប្រធាន​របស់​ La Liga លោក Javier Tebas បាន​និយាយ​ថា ការ​វិលត្រឡប់​នៃ​បាល់ទាត់​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ សង្គម​កំពុង​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ប្រក្រតី​ថ្មី។ លោក​សង្ឃឹម​ថា បាល់ទាត់​​នឹង​អាច​ចាប់​ផ្ដើម​លេង​ម្ដង​ទៀត​នៅ​ខែ​មិថុនា ហើយ​​នឹង​បញ្ចប់​រដូវ​កាល​២០១៩-២០ ដោយ​ជោគជ័យ។ ​​

អេស្ប៉ាញ​ជា​ប្រទេស​​ដែល​មាន​ករណី​ឆ្លង​ខ្លាំង​ជាង​គេ​មួយ​នៅ​តំបន់​អឺរ៉ុប​​ជាង​២​សែន​ករណី។ ក្នុង​នោះ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង២៥ ០០០​នាក់​ឯណោះ។ បាល់ទាត់​ក្នុង​ប្រទេស​មួយ​នេះ​បាន​ផ្អាក​តាំង​ពី​ខែ​មីនា៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់