- 2019-11-06 03:08:13
- កីឡាផ្សេងៗ
ណយ ផាន់ណា កីឡាកាយសម្ព័ន្ធកម្ពុជាឆ្នាំ២០២០ ជាពេលដែលត្រូវរកមេដាយហើយ
- 2019-11-06 03:08:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណយ ផាន់ណា កីឡាកាយសម្ព័ន្ធកម្ពុជាឆ្នាំ២០២០ ជាពេលដែលត្រូវរកមេដាយហើយ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ថាចាប់ពីឆ្នាំ២០២០នេះទៅកីឡាករ កីឡាការិនី ត្រូវប្រកួតស្វែងរកមេដាយហើយ ដើម្បីជាការវាស់ស្ទងសមត្ថភាពនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម ២០២៣។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ដូចទៅនិងប្រសាសន៍របស់ប្រធានសហព័ន្ធអញ្ចឹង ចាប់ពីឆ្នាំថ្មីនេះទៅក្រុមកីឡាកាយសម្ព័ន្ធត្រូវតែស្វែងរកមេដាយក្នុងកម្រិតណាក៏បាននៅក្នុងតំបន់។ ការធ្វើបែបនេះ ជាការអនុវត្តន៍ផែនការជាក់លាក់ក្នុងការវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី ស្ថិតក្នុង Age Group2 ចាប់ពី១៤-១៥ ឆ្នាំឡើងទៅដើម្បីដឹងពីសមត្ថភាពទម្រាំដល់ស៊ីហ្គេម ២០២៣។
អគ្គលេខាធិការ និងជាគ្រូជំនាញរូបនេះបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩នេះសហព័ន្ធទទួលបានលទ្ធផលល្អច្រើន ក្នុងនោះមានការបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន១៨នាក់ និងគ្រូកម្រិតអន្តរជាតិនោះមាន៣នាក់។ ចំពោះសមត្ថភាពកីឡាករ កីឡាការិនីវិញនោះគឺមានការរីកចម្រើន ខណៈលទ្ធផលនៃការប្រកួតនានាគឺអាចឈានឡើងដល់ជុំផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតកម្រិតអន្តរជាតិផ្សេងៗគ្នា។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ម្សិលមិញនេះគឺធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៥ និងបន្តទិសដៅសម្រាប់អាណត្តិថ្មី។ សម្រាប់អាណត្តិថ្មី ២០១៩-២០២៣នេះ ឯកឧត្ដម ថោង ខុន ជាប្រធានដដែល។ នៅចុងខែវិច្ឆិកា ២០១៩ កីឡាកាយសម្ព័ន្ធកម្ពុជាក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅឯហ្វីលីពីនផងដែរ៕