- 2019-10-04 03:36:56
- បាល់ទាត់
ទីបំផុត Abraham ជាប់ជម្រើសជាតិអង់គ្លេសជាថ្មី តែ Alli និង Lingard ធ្លាក់
- 2019-10-04 03:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Abraham ជាប់ជម្រើសជាតិអង់គ្លេសជាថ្មី តែ Alli និង Lingard ធ្លាក់
ចន្លោះមិនឃើញ
Deke Alli កីឡាកររបស់ Spurs មិនត្រូវបានកោះហៅឲ្យជាប់ជម្រើសជាតិអង់គ្លេសឡើយ ខណៈខ្សែប្រយុទ្ធកំពុងឡើងជើង Tammy Abraham ជាប់ សម្រាប់ការលេងជម្រុះពាន Euro 2020 ទល់នឹងសាធារណរដ្ឋឆេកនិងប៊ុលហ្គារី។
Alli បង្ហាញខ្លួនបានតែ៤ប្រកួតគត់ឲ្យ Spurs រដូវកាលនេះ ចាប់តាំងត្រលប់ពីជារបួសសរសៃពួរ ប៉ុន្តែពេលនេះគេត្រូវខកខានមិនបានជាប់ក្នុងជម្រើសរបស់លោក Gareth Southgate។ មិត្តរួមជាតិតំបន់កណ្ដាល Alex Oxlade-Chamberlain និង Jesse Lingard ក៏មិនបានជាប់ដូចគ្នា។
សម្រាប់ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Tammy Abraham គឺជាការបង្ហាញមុខមាត់ជាថ្មីម្ដងទៀតជាមួយតោកំណាចអង់គ្លេស ក្រោយបង្ហាញសមត្ថភាពលេងល្អ។ កីឡាករវ័យ២២ឆ្នាំធ្លាប់លេងឲ្យអង់គ្លេសឈុតធំ២ដងក្នុងការប្រកួតមិត្តភាពទល់នឹងអាល្លឺម៉ង់និងប្រេស៊ីល កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧៕