• 2018-10-03 08:48:49
  • បាល់ទាត់

ភ្នំ​ពេញ​ក្រោន ​បញ្ចប់​កុងត្រា​ជនជាតិ​បរទេស​២​នាក់​ទៀត​ហើយ

  • 2018-10-03 08:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​បញ្ចប់​កុងត្រា​លោក Yasuyuki Yoshida ​គ្រូ​បង្វឹក​អ្នក​ចាំ​ទី ​និង​លោក Samuel Mannings ​ដែល​ជា​គ្រូ​ពេទ្យ​ប្រចាំ​ក្រុម​ហើយ ។

លោក​ Yasuyuki Yoshida បាន​ចូលរួម​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ចំណែក​ឯ​លោក Samuel Mannings ​បាន​ចូលរួម​នៅ​ខែ​មករា ឆ្នាំ២០១៨ ។ ការ​បញ្ចប់​កុងត្រា​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្លឹប​បាន​ប្រកាស​ចែក​ផ្លូវ​ ជាមួយ​អ្នក​ចាត់ការ Sean Sainbury ​ពេល​ចប់​លីគ​កំពូល​កម្ពុជា​ភ្លាម។

បច្ចុប្បន្ន ​ក្រុម​ភ្នំពេញ​ក្រោន ​កំពុង​តែ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម ​ត្រៀម​រដូវ​កាល​ខាង​មុខ។ ​ស្រប​ពេល​ក្រុម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​បាន​៦​សម័យ​កាល​នេះ ​ហាក់​ដូចជា​មិន​សូវ​ជោគជ័យ​ឡើង​មួយ​រយៈ​ចុង​ក្រោយ ទាំង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​និង Hun Sen Cup ​៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់