- 2018-06-24 01:49:41
- ព័ត៌មាន
FIFA ស៊ើបអង្កេតលើក្បាច់អបអរកីឡាករស្វីស២រូប
- 2018-06-24 01:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA ស៊ើបអង្កេតលើក្បាច់អបអរកីឡាករស្វីស២រូប
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិស្វីសបានយកឈ្នះជម្រើសជាតិស៊ែប ២ទល់នឹង១ក្នុងការប្រកួត World Cup ពូលE កាលពីថ្ងៃម្សិលមិញ។
ស៊ែបបានបើកការនាំមុខ១គ្រាប់មុននៅនាទី ទី៥ដោយកីឡាករ Mitrovic ប៉ុន្តែ Xhaka និង Shaqiri បានតាមស្មើ និងស៊ុតយកឈ្នះបានវិញនៅនាទី៥៣ និង៩០។ យ៉ាងណាទាំង Xhaka និង Shaqiri សុទ្ធតែស្ថិតនៅក្រោមការស៊ើបអង្កេតដោយសារក្បាច់អបអរក្រោយស៊ុតចូលទី។
កីឡាករទាំងពីរបានអបអរធ្វើស្ទីលសត្វឥន្ទ្រីដែល FIFA គិតថាវាអាចជាសារពាក់ព័ន្ធនឹងនយោបាយ។ Xhaka និង Shaqiri ទោះលេងឲ្យស្វីសតែពួកគេគឺជាជនជាតិដើមអាល់បានីហើយប្រទេសស៊ែបធ្លាប់មានជម្លោះផ្នែកយោធាជាមួយអាល់បានីអស់ជាច្រើនឆ្នាំទើបបញ្ចប់ក្នុងឆ្នាំ១៩៩៩ប៉ុណ្ណោះក្រោមការអន្តរាគមន៍ពីកងកម្លាំងណាតូ។
ដោយសារដូច្នេះហើយទើប FIFA សង្ស័យថាការអបអរខាងលើតំណាងឲ្យសញ្ញាសត្វឥន្ទ្រីលើទង់ជាតិអាល់បានី ក្នុងន័យដៀមដាមដល់ស៊ែបដែលធ្លាប់ឈ្លានពានពួកគេ៕
https://www.bbc.com/sport/football/44586681