- 2018-05-31 03:58:25
- ព័ត៌មាន
លីគអង់គ្លេសមានផែនការសម្រាករដូវព្រិលធ្លាក់ចាប់ពីរដូវកាល ២០១៩/២០
- 2018-05-31 03:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគអង់គ្លេសមានផែនការសម្រាករដូវព្រិលធ្លាក់ចាប់ពីរដូវកាល ២០១៩/២០
ចន្លោះមិនឃើញ
Premier League នឹងមាន វិស្សមកាលរដូវរងារ ឬ Winter Break លើកដំបូងចាប់ពីរដូវកាល ២០១៩ - ២០២០ តទៅ។ នេះបើតាមផែនការរបស់សហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ FA។
កាលវិភាគប្រកួតដ៏មមាញឹករបស់លីគកំពូលអង់គ្លេសនៅអំឡុងបុណ្យណូអែលបានក្លាយជាប្រធានបទជជែកតឹងសរសៃ.ក អស់ជាង១ទសវត្សមកហើយ ដោយសារតែមូលហេតុជាច្រើនដូចជា កីឡាករគ្មានពេលជួបជុំក្រុមគ្រួសារ, ព្រិលធ្លាក់រំខានដល់ការប្រកួត, អាកាសធាតុត្រជាក់ខ្លាំង និងការគ្មានពេលសម្រាកជាដើម។
នៅបណ្ដាលីគធំនៅអឺរ៉ុប មានតែអង់គ្លេសមួយប៉ុណ្ណោះដែលគ្មាន Winter Break។ ងាកទៅលីគបារាំង, អេស្ប៉ាញ, អ៊ីតាលី និងអាល្លឺម៉ង់ គ្មានការប្រកួតញឹកញាប់បែបនេះទេ។ លោក Mourinho អ្នកចាត់ការ Man United, លោក Jurgen Klopp របស់ Liverpool សុទ្ធតែធ្លាប់រិះគន់ថាការប្រកួតច្រើននៅរដូវរងារធ្វើឲ្យក្លឹបអង់គ្លេសចាញ់ប្រៀបក្រុមដទៃសម្រាប់ការត្រៀមលក្ខណៈលេង Champions League វគ្គ១៦ក្រុម៕