គ្រូជម្រើសជាតិកម្ពុជាទាំង៨រូបនេះ ម្នាក់ណាធ្វើបានល្អជាងគេ?
Sabay សូមបង្ហាញប្រវត្តិខ្លះៗនៃគ្រូបង្វឹកដែលបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ ២០១៥នេះ។ ជាង១០ឆ្នាំចុងក្រោយនេះមានគ្រូបង្វឹកចំនួន៨រូបមកហើបានដឹកនាំក្រុមកម្ពុជា ខណៈគ្រូបង្វឹកចំនួន ៣ រូបក្នុងចំណោមនោះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្ដល់សិទ្ធឱ្យដឹកនាំក្រុមជម្រើសជាតិចំនួន ២ ដង។ គ្រូបុរសទាំង៨ រូបនេះរួមមាន លោក Joachim Fickert, លោក Scott O’Donnell (២ លើក) លោក សោម សារ៉ន, លោក Yoo Kee-Heung លោក ប្រាក់ សុវណ្ណារ៉ា (២លើក) លោក Lee Tae Hoon (២ លើក), លោក ហុក សុចិត្រា និងលោក Kazunori Ohara។