- 2017-12-18 10:26:14
- ព័ត៌មាន
វ៉ាត់ ចំរើន៖ បុណ្យសមុទ្រជាឱកាសល្អសម្រាប់អ្នកបច្ចេកទេស និងកីឡាករវាស់ស្ទងសមត្ថភាព
- 2017-12-18 10:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន៖ បុណ្យសមុទ្រជាឱកាសល្អសម្រាប់អ្នកបច្ចេកទេស និងកីឡាករវាស់ស្ទងសមត្ថភាព
ចន្លោះមិនឃើញ
លោក វ៉ាត់ ចំរើន ថា ពិធីបុណ្យសមុទ្រនៅពេលខាងមុខនេះមានសារប្រយោជន៍ច្រើនសម្រាប់ចលនាកីឡា ដូចជាអ្នកបច្ចេកទេសរឹតតែរីកចម្រើនក្នុងការរៀបចំផ្សេងៗ រីឯកីឡាករ កីឡាការិនីក៏អាចវាស់ស្ទងសមត្ថភាពផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា បុណ្យសមុទ្រដែលត្រូវធ្វើឡើងចុងខែធ្នូនេះ នឹងមាន១០ប្រភេទកីឡាចូលរួមប្រកួតប្រជែងនិងលេងកម្សាន្តជូននាពេលនោះ។
ក្នុងពិធីដ៏ធំមួយនេះពិតជាមានសារសំខាន់ណាស់ដល់ប្រភេទកីឡាករដែលបានចូលរួម។ ទី១ជាការបង្ហាញដល់ភ្ញៀវទេសចរណ៍ ឬអ្នកទៅលេងបុណ្យមួយនេះបានប្លែកអារម្មណ៍។ ទី២ ប្រភេទកីឡាខ្លះអាចឲ្យមហាជនបានចូលលេងដើម្បីបង្កើនភាពទាក់ទាញ ទី៣អាចឲ្យអ្នកបច្ចេកទេសរៀបចំកីឡាមួយៗបានដកស្រង់ ឬសាំនិងកិច្ចការរបស់ខ្លួនត្រៀមព្រឹត្តិការធំៗខាងមុខទៀត និងទី៤ អាចធ្វើឲ្យកីឡាករជម្រើសជាតិនានាអាចវាស់ស្ទងពីសមត្ថភាពនៃការហ្វឹកហាត់ពីមុនមកថាតើមានកម្រិតរីកចម្រើនឬយ៉ាងណា។
ពីលើនេះទៅទៀតលោក សំណូមពរឲ្យប្រជាពលរដ្ឋគ្រប់រូបកុំភ្លេចទៅចូលរួមក្នុងពិធីមួយនេះឲ្យច្រើនកុះករ ព្រោះមិនត្រឹមតែមានកីឡានោះទេ ក៏មានស្តង់លក់ទំនិញជាច្រើនប្រភេទ និងមានសិល្បៈកម្សាន្តពេលរាត្រីទៀតផង។
ពិធីបុណ្យសមុទ្រលើកទី៥នេះនឹងធ្វើឡើងនៅខេត្តកែប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈលើកទី៤កន្លងទៅធ្វើឡើងនៅឯក្រុងព្រះសីហនុ៕