- 2017-12-18 04:03:21
- បាល់ទាត់
ពានមិត្តភាពអបអរ៧មករាខេត្តក្រចេះបញ្ចប់វគ្គចែកពូល រកឃើញវគ្គ៨ក្រុម
- 2017-12-18 04:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានមិត្តភាពអបអរ៧មករាខេត្តក្រចេះបញ្ចប់វគ្គចែកពូល រកឃើញវគ្គ៨ក្រុម
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរថ្ងៃ៧មករាខេត្តក្រចេះ បានរកឃើញក្រុមខ្លាំង៨ក្រុមក្នុងពូលទាំង៤ហើយ បន្ទាប់ពីការប្រកួតបានបញ្ចប់កាលពីថ្ងៃអាទិត្យទី១៧ ខែធ្នូ ២០១៧ម្សិលមិញ។
ក្រុមវិទ្យាល័យកុសមៈ ដែលប្រមូលផ្តុំដោយសិស្សជម្រើសខេត្តបានរងបរាជ័យ ក្រោមថ្វីជើងក្រុមអគ្គិសនីក្នុងលទ្ធផល ៣-២ ដែលធ្លាក់ចេញក្នុងវគ្គចែកពូលគួរឲ្យភ្ញាក់ផ្អើល។ ទោះយ៉ាងណា២ក្រុមនេះមិនបានឡើងពូលនោះទេ។ ក្រុមយុវជនស្រលាញ់សន្តិភាព បានបំបាក់ក្រុមក្មេងខ្ចីជាងគេក្នុងព្រឹត្តិការណ៍នេះក្នុងលទ្ធផល ៩-០ តាមរយៈកីឡាករសំខាន់ៗបានមកជុំគ្នាវិញ។ ពួកគេ ចាប់ដៃគូជាមួយក្រុមលេខមួយ យុវជនក១៥៧ ឡើងវគ្គបន្ត ក្នុងពូលC។
ជំនួបដែលគួរឲ្យជក់ចិត្តជាងគេក្នុងសប្តាហ៍ចុងក្រោយនេះគឺ សេះសថ្មគ្រែបានយកឈ្នះក្រុមកាប៉ូ ដើម្បីឈរលេខ១ក្នុងពូល A គេចពីក្រុមខ្លាំងព្រាបស កំពុងឈរលេខ១ក្នុងពូលB បន្ទាប់ពីយកឈ្នះ ក្រុមសសយកក្រចេះក្រុង ក្នុងលទ្ធផល ៣-០។
ព្រាបសជាក្រុមដែលគេមើលឃើញថាជាបេក្ខភាពដណ្តើមពាននេះភាគរយខ្ពស់ជាងគេ បន្ទាប់ពីរៀបចំក្រុមបានយ៉ាងល្អ ក្រោយការនាំកីឡាករខ្មែរ-អ៊ីស្លាមច្រើននាក់មកពង្រឹងក្រុម។ ២គូក្នុងពូលD ជាការប្រកួតបង្រ្គប់កិច្ច ដោយក្រុមរការកណ្តាលស្រីមុំអេហ្វស៊ីបានលត់ក្រុមលេខ២ក្នុងពូល យុវជនឃុំពង្រ យក៩ពិន្ទុ។ ចំណែក UME FT បានយកឈ្នះសាលាអរុណះក្នុងលទ្ធផល ៤-២។
លទ្ធផលសប្តាហ៍ចុងក្រោយ
រការកណ្តាលស្រីមុំ ៤-0 យុវជនឃុំពង្រ
យុវជនក១៥៧ ២-២ Friendly FT
អគ្គិសនីក្រចេះ ៣-២ សសយក វិ.កុសមៈ
មន្ទីរដែនដី ៥-២ យុវជនគោលាប់
UME FT ៤-២ សាលាអរុណរះ
យុវជនស្រលាញ់សន្តិភាព ៩-០ Ikey
សេះសថ្មគ្រែ ២-០ កាប៉ូអេហ្វស៊ី
ព្រាបស ៣-០ សសយក វិ.ក្រចេះក្រុង
លទ្ធផលក្នុងវគ្គជម្រុះតាមពូល
ពូល A៖ លេខ១ សេះសថ្មគ្រែ និងលេខ២ កាប៉ូអេហ្វស៊ី
ពូល B៖ លេខ១ ព្រាបស និងលេខ២ មន្ទីរដែនដី
ពូល C៖ លេខ១ យុវជនក១៥៧ និងលេខ២ យុវជនស្រលាញ់សន្តិភាព
ពូល D៖ លេខ១ រកាកណ្តាលស្រីមុំអេហ្វស៊ី និងលេខ២ យុវជនឃុំពង្រ
កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ
សេះសថ្មគ្រែ vs មន្ទីរដែនដី ម៉ោង២រសៀល ថ្ងៃទី២៣ ធ្នូ
ព្រាបស Vs កាប៉ូអេហ្វស៊ី ម៉ោង៤រសៀល ថ្ងៃទី២៣ ធ្នូ
យុវជនក១៥៧ Vs យុវជនឃុំពង្រ ម៉ោង២រសៀល ថ្ងៃទី២៤ ធ្នូ
រកាកណ្តាលស្រីមុំ vs យុវជនស្រលាញ់សន្តិភាព ម៉ោង៤រសៀល ថ្ងៃទី២៤ ធ្នូ