• 2017-12-12 07:53:10
  • បាល់ទាត់

CECH ដាច់​ចិត្ត​បង្ហើប​ចំណុច​ខ្សោយ​​ធ្វើ​ឲ្យ​ Arsenal ស្មើ​ Southampton

  • 2017-12-12 07:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Petr Cech បាន​រិះគន់​កីឡាករ​ Arsenal ជា​ច្រើន​មិន​បាន​ត្រៀម​លក្ខណៈ​ឲ្យ​រួចរាល់​មុន​ជំនួប​ប៉ះ Southampton កាល​ពី​សប្ដាហ៍​មុន​។

Cech

ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​បាន​​ស្មើ​គ្នា​ ១-១ នៅ​វិនាទី​ចុង​ក្រោយ ​វិះ​តែ​នឹង​ចាញ់​ម្ចាស់​ផ្ទះ​ កាល​ពី​ប្រកួត​ Premier League សប្ដាហ៍​ទី​១៦។ មូលហេតុ​ដែល​​ទម្រង់​លេង​​ក្រុម​ធ្លាក់​ចុះ​ ត្រូវ​ Cech បង្ហើប​​ថា​ដោយ​សារ​​មិត្ត​រួម​ក្រុម​របស់​ខ្លួន​មិន​ផ្ដោត​អារម្មណ៍ និង​​ត្រៀម​លក្ខណៈ​​មិន​គ្រប់គ្រាន់​នៅ​១០​នាទី​ដំបូង​។​​

“កាល​​ប៉ះ​​ Man Utd លេង​បាន​១០​នាទី​​ពួក​យើង​បាក់​យ៉ាង​ខ្លាំង​ ហើយ​ប្រកួត​ជាមួយ​​ Southampton រឿង​ដដែល​សឹង​តែ​កើត​ឡើង​ម្ដង​ទៀត។ វា​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ផ្លាស់ប្ដូរ​ សំណាង​ហើយ​ដែល​បាន​ស្មើ។​ កីឡាករ​ទាំង​អស់​ត្រូវ​តែ​រួចរាល់​ពេល​​ដើរ​ចេញ​ពី​បន្ទប់​ដូរ​ខោអាវ​ទៅ​កាន់​ទីលាន"។ អ្នក​ចាំ​ទី​សញ្ជាតិ​ឆេក​និយាយ​ដូច្នេះ៕

ប្រភព៖ The Sun ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់