- 2017-12-11 09:04:35
- ព័ត៌មាន
កីឡាគុនដាវទាក់ទាញខ្លាំងក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯក ឆ្នាំ២០១៧
- 2017-12-11 09:04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាគុនដាវទាក់ទាញខ្លាំងក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯក ឆ្នាំ២០១៧
ចន្លោះមិនឃើញ
កីឡាគុនដាវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជន និងសិស្សានុសិស្សជាច្រើន ក្រោយប្រកួតជ្រើសរើសជើងឯករួចកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅឯសាលា អន្តរជាតិវេស្ទើន កន្លងទៅនេះ។
លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានឲ្យដឹងថា កីឡាមួយនេះមានយូរណាស់មកហើយ តែដោយសារសង្គ្រាមនាពេលកន្លងមកបានធ្វើឲ្យវាបាត់បង់ប្រជាប្រិយភាពទៅវិញ ហើយឥលូវហាក់ដូចជាថ្មីសម្រាប់កម្ពុជា។ ក្រោយធ្វើការប្រកួតជ្រើសរើសជើងឯក ឆ្នាំ២០១៧ នេះ លោកមើលឃើញថា មានសិស្សនៅសិក្សាសាលាវេស្ទើនច្រើននាក់ចាប់អារម្មណ៍ប្រភេទកីឡាមួយនេះហើយចង់ចុះឈ្មោះចង់ហ្វឹកហាត់។
ប្រធានសហព័ន្ធខាងលើបន្តថា បច្ចុប្បន្ននេះកំពុងស្វះស្វែងរកធនធានកីឡាករថ្មីៗបន្ថែមទៀត ក៏ដូចជាខំប្រឹងបណ្ដុះបណ្ដាលកីឡាឲ្យរឹតតែមានសមត្ថភាពដើម្បីចូលរួមកម្មវិធីប្រកួតនានានៅក្រៅប្រទេស។ នៅខែក្រោយនេះសហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅប្រទេសម៉ាឡេស៊ីផងដែរ។ បើទោះជាមានការលំបាកដោយមនុស្សភាគច្រើនមិនដឹង មិនស្គាល់កីឡាមួយនេះ និងមានកង្វះខាតសម្ភារយ៉ាងណាក្ដីក៏សហព័ន្ធនៅតែខំប្រឹងស្វែងរកធនធានថ្មីទៀត និងបង្កើតឲ្យមានការប្រកួតប្រជែងនានាផងដែរ។
កីឡាគុនដាវទើបតែបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅឯសាលាអន្តរជាតិវេស្ទើន ដោយមាន៤ក្លឹបចូលរួមគឺ ក្លឹបអ៊ីសា ក្លឹបសន្ធរម៉ុក ក្លឹបវេស្ទើន និងក្លឹបហូសាណា៕