• 2017-12-09 01:00:41
  • ព័ត៌មាន

F1៖ Hamilton ថា​ខ្លួន​គ្មាន​មហិច្ឆតា​តាម​កំណត់ត្រា​វីរបុរស​ Schumacher​

  • 2017-12-09 01:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lewis Hamilton បាន​និយាយ​ថា​ខ្លួន​​គ្មាន​បំណង​ប្រណាំង​រថយន្ត​ Formula 1 រហូត​ទាល់​តែ​តាម​ទាន់​កំណត់ត្រា​វីរបុរស​ Michael Schumacher ទោះ​ទេ។

Hamilton

ការ​និយាយ​ដូច្នេះ​​របស់​អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​អង់គ្លេស​បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​ជើង​​ឯក​ Formula 1 ​ពិភពលោក​លើក​ទី​៤​នៅ​ឆ្នាំ​នេះ​ ខណៈ​​វីរបុរស​ Schumacher ធ្លាប់​ឈ្នះ​ដល់​៧​ដង។ យ៉ាង​ណា​ Hamilton ដែល​បច្ចុប្បន្ន​មាន​វ័យ​៣២​ឆ្នាំ​ហើយ​នោះ​មិន​គិត​ថា​ខ្លួន​អាច​ធ្វើ​បាន​ឡើយ។

កីឡាករ​ដែល​បើក​ឲ្យ​ក្រុម​ Mercedes បាន​និយាយ​ថា៖ ខ្ញុំ​មិន​គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ទេ។ ជើង​ឯក​៤​ដង​របស់​ខ្ញុំ​គឺ​ចំណាយ​ពេល​១០​ឆ្នាំ​ទើប​ធ្វើ​បាន ដូច្នេះ​ខ្ញុំ​គ្មាន​មហិច្ឆតា​តាម​ទាន់​ Schumacher ឡើយ​ បើ​អាច​ត្រឹម​ស្មើ​កំណត់ត្រា​៥​ដង​របស់​លោក Fangio គឺ​ពិសេស​ណាស់​ទៅ​ហើយ។

Fangio អតីត​អ្នក​ប្រណាំង​រថយន្ត​ F1 សញ្ជាតិ​អាហ្សង់ទីន​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក​៥​ដង​អំឡុង​ទសវត្ស​ឆ្នាំ​៥០​ ខណៈ​លេខ​១​គឺ លោក​ Schumacher ធ្លាប់​ឈ្នះ​៧​ដង​គឺ​នៅ​ឆ្នាំ​ ១៩៩៤, ៩៥, ២០០០, ០១, ០២, ០៣ និង​០៤៕

Schumacher
Fangio

ប្រភព៖ Formula1 ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់