• 2017-12-04 07:31:05
  • បាល់ទាត់

ពានTOYOTA Junior Cambodia Cup 2017 វគ្គ​ ១២ ក្រុម​ចាប់​ពូល​រួច​រាល់

  • 2017-12-04 07:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​វគ្គ ១២ ក្រុម​នៃ​ពាន​រង្វាន់ TOYOTA Junior Cambodia Cup 2017​ ត្រូវ​បានបែង​ចេក​ពូល​កាល​ពី​ព្រឹក​មិញ​នេះ ​ហើយ​វគ្គ​នេះ នឹង​​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​ពេល​ព្រឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​បើ​តាម​សម្ដី​ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​ប្រកួត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​បង្កើត​ភាព​សប្បាយ​រីក​រាយ​ដល់​កុមារ​កម្ពុជា។ អ្វី​ដែល​ពិសេស​ក្មេង​ៗ​​ ​ដែល​ឈ្នះ​ជើង​ឯក​​ទទួល​បាន​ឱកាស​កាន់​ដៃ​កីឡាករ​​ដើរ​ចូល​ទីលាន​ក្នុង​ការ​ប្រកួត​ Toyota Mekong Club Championship 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ រវាង​ក្រុម​បឹង​កេត និង​ក្រុម​មក​ពី​វៀតណាម​ទៀត​ផង។

​ក្រុម​ដែល​ចូល​រួម​មក​ពី​សាលា​រដ្ឋ​ ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​នេះ ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ផ្សេង​ៗ ដូច​ជា​ការ​ធ្វើ​ដំណើរ ​អាហារ​ថ្ងៃ​ត្រង់ និង​​មាន​ចែក​ខោអាវ​​ប្រកួត​ជា​ដើម។ ​សម្រាប់​លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត​គឺ​​​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ដោយ​ក្រុម​ទាំង ១២ បែង​ចែក​ជា​ពីរ​ពូល​មួយ​ពូល​មាន ៦ ក្រុម​។

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​សន្សំ​ពិន្ទុ​តាម​ពូល​រួច​រាល់ ក្រុម​លេខ ១ ​មក​ពី​ពូល A ប៉ះ​ក្រុម​លេខ ១ មក​ពី​ពូល B ដើម្បី​ដណ្ដើម​ជើង​ឯក ស្រប​ពេល​ក្រុម​លេខ ២ មក​ពី​ពូល A ប៉ះ​លេខ ២ មក​ពី​ពូល B ​ដណ្ដើម​លេខ២ ខណៈ​ក្រុម​លេខ ៣ មក​ពី​ពូល A ប៉ះ​ក្រុម​លេខ ៣ ​មក​ពី​ពូល B ដណ្ដើម​លេខ ៣ ​និង​ក្រុម​លេខ ៤ មក​ពី​ពូល A ជួប​ក្រុម​លេខ ៤ ​មក​ពី​ពូល B ដើម្បី​ដណ្ដើម​លេខ៤។

  • ពូល A មាន ៖

​សាលា​សិង្ហបុរី, ចតុមុខ, សំពៅ​មាស, ច្រាំង​ចម្រេះ​, សុវណ្ណ​ភូមិ និង សិលា​មាស

  • ពូល B មាន ៖ ​

ទូល​ស្លែង, មជ្ឈមណ្ឌល AI , ឫស្សី​កែវ, ទួល​ស្វាយ​ព្រៃ, ព្រែក​ព្នៅ និង ណេស្សឡាញន៍​ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី