- 2017-11-17 02:42:54
- បាល់ទាត់
រតនគីរី ទើបចប់ពានភ្ជុំបិណ្ឌ ឥឡូវបង្កើតពានមហាជនដល់វគ្គ១២ក្រុម
- 2017-11-17 02:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រតនគីរី ទើបចប់ពានភ្ជុំបិណ្ឌ ឥឡូវបង្កើតពានមហាជនដល់វគ្គ១២ក្រុម
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទាត់មហាជនខេត្តរតនគីរីដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានដំណើរការដល់វគ្គ១២ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល។
ការប្រកួតឆ្នាំនេះមានការចូលរួមរហូតដល់ ២២ក្រុម ដោយបែងចែកជា៦ពូល។ លេខ១ និងលេខ២ ក្នុងពូលនីមួយៗត្រូវឡើងលេងនៅវគ្គបន្ត បន្ទាប់ពីចប់ការប្រកួតតាមពូល។ នៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យនេះ ចុងសប្តាហ៍នេះ នឹងរកឃើញវគ្គ៦ក្រុមចុងក្រោយហើយ។
តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួតថា ដោយសារវគ្គបន្ទាប់នៅសល់តែ៦ក្រុមនឹងត្រូវមាន៣ក្រុមឈ្នះ និង៣ក្រុមចាញ់ពោលគឺមាន៣ក្រុមដែលឈ្នះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះគណៈកម្មការរៀបចំការប្រកួតនឹងសម្រេចជ្រើសរើសយកក្រុមមួយដែលចាញ់ល្អបំផុតដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របង្គ្រប់៤។
លក្ខខណ្ឌនេះត្រូវជ្រើសរើសក្រុមដែលចាញ់ល្អបំផុតគឺគិតលើគ្រាប់បាល់ដែលគេស៊ុតចូលតិចជាងក្រុមចាញ់ផ្សេងៗទៀត។ ប្រសិនបើ គ្រាប់គេស៊ុតចូលស្មើគ្នាត្រូវគិតលើការពិន័យកន្លងមក។
អ្វីដែលគួរកត់សំគាល់គឺក្រុមជើងឯកពានភ្ជុំបិណ្ឌ អាស៊ានFC និងជើងឯករងយុវជនបកែវក៏បានឡើងមកដល់វគ្គវគ្គ ១២ក្រុមចុងក្រោយនេះផងដែរ៕
ការប្រកួតវគ្គ១២ក្រុមចុងក្រោយ ទី១៧ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមយុវជនបកែវ vs ក្រុមម៉ែវាសានា ម៉ោង១:៤៥នាទីរសៀល គ្រួសារកីឡា vs ក្រុមមន្ទីរទេសចរណ៍ ម៉ោង៣:៣០នាទីរសៀល
ទី១៨ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមយុវជនកាកាញ vs ក្រុមយុវជនតឺន ម៉ោង៧ព្រឹក ក្រុមស្នងការនគរបាល vs ក្រុមកូននាគបឹងកន្សែង ម៉ោង៨:៣០នាទីព្រឹក ក្រុម Champion vs ក្រុមកូននាគឦសាន ម៉ោង១:៤៥នាទីរសៀល ក្រុមអាស៊ាន vs ក្រុមគោព្រៃ ម៉ោង៣:៣០នាទីរសៀល