- 2017-11-16 07:35:43
- បាល់ទាត់
Aung Thu ដែលស៊ុតឲ្យមីយ៉ាន់ម៉ាឈ្នះកម្ពុជា ២-១ ផ្ទេរទៅលេងលីគកំពូលថៃ
- 2017-11-16 07:35:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aung Thu ដែលស៊ុតឲ្យមីយ៉ាន់ម៉ាឈ្នះកម្ពុជា ២-១ ផ្ទេរទៅលេងលីគកំពូលថៃ
ចន្លោះមិនឃើញ
តារាឆ្នើមមីយ៉ាន់ម៉ា Aung Thu ជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅលេងនៅលីគកំពូលថៃហើយ គឺរួមរស់ជាមួយក្លឹប Police Tero សម្រាប់រដូវកាល ២០១៨។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំត្រូវប្រធានក្លឹប Police Tero បង្ហោះរូបនៅលើគណនី Facebook របស់ខ្លួនអមជាមួយសារថា៖ "ឈ្មោះរបស់គេ គឺ Aung Thu”។ Aung លេចធ្លោខ្លាំងនៅក្រុមជម្រើសជាតិចាប់តាំងពីជួយមីយ៉ាន់ម៉ាទៅលេងជុំផ្ដាច់ព្រ័ត្រ World Cup U20 កាលពីឆ្នាំ២០១៥។
កីឡាករមានស្រុកកំណើតនៅទីក្រុង Pyinmana ចាប់ផ្ដើមអាជីពជាមួយក្លឹបក្នុងស្រុក Yadanarbon FC ក្នុងឆ្នាំ២០១៣ ហើយស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន៣២ប្រកួត។ Aung មានប្រវត្តិស៊ុតចូលកម្ពុជាចំនួន២លើក ដោយលើកទី១នៅឆ្នាំ ២០១៦ ក្នុងពានរង្វាន់ AFF Championship ហើយលើកទី២គឺក្នុងការប្រកួតមិត្តភាពកាលពីពេលថ្មីៗនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលកម្ពុជាចាញ់ ២-១៕