• 2017-11-15 04:00:11
  • បាល់ទាត់

Cech៖ ការ​ឈរ​នៅ​លើ​ Spurs មិន​មែន​ជា​ពាន​រង្វាន់​ទេ​

  • 2017-11-15 04:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Petr Cech បាន​និយាយ​ថា​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លើ Tottenham Hotspur នៅ​ Premier League មិន​មែន​ជា​អ្វី​ដែល​ Arsenal ប្រាថ្នា​នោះ​ទេ។

Petr Cech

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាំទី​ឆ្នើម​សញ្ជាតិ​ឆេក​ធ្វើ​ឡើង​បន្ទាប់​ពី Spurs បាន​ឈរ​លើ​ Arsenal លើក​ដំបូង​ក្នុង​រយៈ​ពេល​២២​ឆ្នាំ​នៅ​ពេល​ដែល​ពួកគេ​បាន​ចំណាត់​ថ្នាក់​លេខ​២​កាល​ពី​រដូវ​កាល​មុន​។ ក្រុម​លោក​ Arsene Wenger បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​តារាង​តែ​បាន​លើក​ពាន​ FA Cup ជា​លើក​ទី​៣​នៅ​៤​ឆ្នាំ​ចុង​ក្រោយ។

“រឿង​សំខាន់​បំផុត​សម្រាប់​ Arsenal គឺ​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ដើម្បី​ឈ្នះ​ពាន។​ ពួក​យើង​មិន​មែន​លេង​ដើម្បី​គ្រាន់​តែ​ឈរ​លើ​ Spurs ឡើយ។ ២​ឆ្នាំ​មុន​ Arsenal មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​ពួកគេ​ ប៉ុន្តែ​យើង​នៅ​តែ​ខកចិត្ត​ព្រោះ​មិន​បាន​ឈ្នះ​ពាន​។ ក្រុម​ទាំង​មូល​ខ្វល់ខ្វាយ​ពី​ភាព​ជោគជ័យ​ជា​ជាង​មើល​ថា​តើ​​គូ​ប្រជែង​កំពុង​ធ្វើ​អ្វី​ខ្លះ"។ កីឡាករ​វ័យ​៣៥​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ Marca ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់
អត្ថបទថ្មី