- 2017-11-14 07:36:18
- បាល់ទាត់
ក្រុមធារី លីងគួយបាន៦លានរៀលពីជើងឯកពានស្វាយរៀងឆ្នាំ២០១៧
- 2017-11-14 07:36:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមធារី លីងគួយបាន៦លានរៀលពីជើងឯកពានស្វាយរៀងឆ្នាំ២០១៧
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ លើកទី៣ ឆ្នាំ២០១៧ បានរកឃើញម្ចាស់ជើងឯក កាលពីចុងសប្តាហ៍នេះ ដោយក្រុម ធារី លីងគួយ បានយកឈ្នះ ២-០ លើក្រុមសសយក ស្រុករមាសហែក នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានស្វាយរៀង។ ក្នុងពិធីបិទការប្រកួតពានរង្វាន់ មានវត្តមានគណៈអធិបតីដោយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ថ្វីបើពានរង្វាន់មិនអាជីពត្រឹមកម្រិតខេត្តប៉ុន្មានទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនគួរគឺក្រុមជើងឯកធារី លីងគួយទទួលបានប្រាក់រង្វាន់រហូតដល់៦លានរៀល។
ក្រុមជយលាភីសម្រាប់ពានស្វាយរៀង ខាប់ ឆ្នាំ២០១៧នេះ
ក្រុមជយលាភី Fair Play៖ សុភ័ក្រម៉ូទ័រ FC ជីភូ បានថវិកា៦០ម៉ឺនរៀល
គ្រូបង្វឹកល្អ៖ គ្រូបង្វឹកក្រុម ធារី លីងគួយ បានថវិកា៦០ម៉ឺនរៀល
កីឡាករទាត់បាល់បញ្ចូលទីច្រើន៖ កីឡាករ ប៊ុត វណ្ណសុខា បានថវិកា៦០ម៉ឺនរៀល
អ្នកចាំទីល្អ៖ កីឡាករ រៀល សុធា បានថវិកា៦០ម៉ឺនរៀល
ក្រុមអាជ្ញាកណ្តាល៖ បានថវិកា២,៦លានរៀល
ក្រុមជយលាភីលេខ៤៖ ក្រុមយុវជនស្រុកស្វាយជ្រំបានទទួលថវិកា១លានរៀល
ក្រុមជយលាភីលេខ៣៖ ក្រុម PANDA FC បានថវិកា១,៥លានរៀល
ក្រុមជយលាភីលេខ២៖ ក្រុមសសយក ស្រុករមាសហែកបានថវិកា៣លានរៀល
ក្រុមជយលាភីលេខ១៖ ក្រុម ធារី លីងគួយ បានថវិកា៦លានរៀល
ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧ ត្រូវបានចំណាយរយៈពេលប្រកួត៤ខែកន្លះ ដែលមានការប្រកួតចំនួន៧៦ប្រកួត៕