- 2017-11-11 00:47:00
- បាល់ទាត់
គួច សុកុម្ភៈ ទម្លាយថា អាវដែលបានពី Kagawa មានគេសុំទិញក្នុងតម្លៃកប់
- 2017-11-11 00:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ ទម្លាយថា អាវដែលបានពី Kagawa មានគេសុំទិញក្នុងតម្លៃកប់
ចន្លោះមិនឃើញ
ខ្សែបម្រើឆ្នើម និងប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ បានទម្លាយថា អាវដែលរូបគេទទួលបានពីខ្សែបម្រើឆ្នើមជប៉ុន Shinji Kagawa មានអ្នកគាំទ្រកម្ពុជាម្នាក់សុំទិញក្នុងតម្លៃខ្ពស់ជិត ១ពាន់ដុល្លារអាមេរិក។
កីឡាករពាក់លេខ ១០ រូបនេះបានឲ្យដឹងថា អាវជម្រើសជាតិជប៉ុនដែល Kagawa ពាក់ទាំងក្នុងដី និងក្រៅដីគឺកីឡាករជប៉ុនរូបនេះប្រគល់មកឲ្យគេទាំងពីរ។ ការទទួលបាននេះក្រោយកម្ពុជាប្រកួតចាញ់ជប៉ុនទាំងពីរជើង ដែលជើងទី១ ចាញ់ ៣-០ នៅទឹកដីជប៉ុន និងជើងទី២ ចាញ់ ជប៉ុន ២-០ នៅដីកម្ពុជា ក្នុងការប្រកួតជម្រុះ World Cup ។
កីឡាកររបស់ណាហ្គាវើលរូបនេះបញ្ជាក់ថា ក្រោយទទួលបានអាវពីកីឡាករជប៉ុនភ្លាម មានអ្នកគាំទ្រម្នាក់បានទៅសួរនាំចង់ទិញក្នុងតម្លៃ ៥០០ដុល្លារ ក្រោយមកដោយឃើញ កុម្ភៈ មិនលក់ក៏ហ៊ានឲ្យថ្លៃដល់ ១ពាន់ដុល្លារ តែយ៉ាងណាកីឡាករជម្រើសជាតិកម្ពុជារូបនេះមិនព្រមលក់ឡើយ។ ចំពោះមូលហេតុក្នុងការមិនព្រមលក់អាវ ដែល Shinji Kagawa ឲ្យក្នុងតម្លៃខ្ពស់បែបនេះ ពីព្រោះកីឡាករវ័យជាង៣០ឆ្នាំប្លាយរូបនេះទុកវាជាវត្ថុអនុស្សាវរីយ។
សូមបញ្ជាក់ថា ក្រោយបាត់មុខពីជម្រើសជាតិមួយរយៈ គួច សុកុម្ភៈ ជាកីឡាករ ដែលទើបបានជាប់ជម្រើសជាតិឡើងវិញ ក្រោយពេលលោក ប្រាក់ សុវណ្ណារ៉ា ចូលកាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជាជំនួសលោក Leonardo Vitorino ដែលត្រូវបានសហព័ន្ធបណ្ដេញចេញ៕