- 2017-11-06 09:00:30
- បាល់ទាត់
រកឃើញក្រុមខ្លាំង ៤ ឡើងទៅវគ្គ ១/២ ពានស្វាយរៀងខាប់
- 2017-11-06 09:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមខ្លាំង ៤ ឡើងទៅវគ្គ ១/២ ពានស្វាយរៀងខាប់
ចន្លោះមិនឃើញ
ពានរង្វាន់ស្វាយរៀងខាប់រដូវកាល ២០១៧ បានរកឃើញក្រុមខ្លាំងចំនួន ៤ ដែលបានឡើងទៅលេងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ ១/២ ក្រោយបញ្ចប់ភារកិច្ចវគ្គ៨ក្រុមចុងក្រោយកាលពីចុងសប្ដាហ៍កន្លងទៅនៅទីលានខេត្តស្វាយរៀង។
៤ ក្រុមដែលបានឡើងទៅរួមមាន សសយក ស្រុករមាសហែក, PANDA FC, យុវជន ស្រុកស្វាយជ្រំ និងធារី លីងគួយ។ សម្រាប់ការប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅកីឡដ្ឋានខេត្តស្វាយរៀង។
- កម្មវិធីប្រកួតវគ្គ ១/២៖
សសយក ស្រុករមាសហែក Vs យុវជនស្រុកស្វាយជ្រំ ម៉ោង ២:៣០
Panda FC Vs ធារី លីងគួយ ម៉ោង ៤:៣០
- លទ្ធផលកាលវគ្គ ៨ ក្រុមចុងក្រោយ៖
សសយក ក្រុងបាវិត ២-២ សសយក ស្រុករមាសហែក (ម៉ោងបន្ថែម ១៥នាទីពីរដងស្មើគ្នា ២-២ ប៉េណាល់ទី សសយក ស្រុករមាសហែកឈ្នះ ៤-២)
សាកល UNITED ២-៦ PANDA FC
សសយក សង្កាត់ស្វាយតឿ ៣-៣ យុវជន ស្រុកស្វាយជ្រំ (ម៉ោងបន្ថែម ១៥នាទីពីរដងស្មើគ្នា ៤-៤ ទាត់ប៉េណាល់ទី យុវជនស្វាយជ្រំ ឈ្នះ ៤-២)
ធារី លីងគួយ ២-២ SKY SVAY RIENG (ម៉ោងបន្ថែម ១៥ នាទីពីរដង ធារី លីងគួយ យកឈ្នះ ៣-២ )