- 2017-11-02 07:57:38
- បាល់ទាត់
ក្លឹបលីគកំពូលថៃ Bangkok Glass ប្ដូរស្មៅសិប្បនិមិត្តទៅជាធម្មជាតិត្រៀមរដូវកាលថ្មី
- 2017-11-02 07:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបលីគកំពូលថៃ Bangkok Glass ប្ដូរស្មៅសិប្បនិមិត្តទៅជាធម្មជាតិត្រៀមរដូវកាលថ្មី
ចន្លោះមិនឃើញ
ក្រោយឈូសឆាយស្មៅសិប្បនិមិត្តចោលទាំងស្រុងក្លឹប Bangkok Glass នឹងចាប់ផ្ដើមដាំស្មៅធម្មជាតិលើទីលានបាល់ទាត់នៃកីឡដ្ឋាន LEO Stadium របស់ខ្លួនឲ្យរួចរាល់មុនរដូវកាលថ្មីក្របខ័ណ្ឌកំពូលថៃចាប់ផ្ដើម។
LEO Stadium ទឹកដីក្លឹប Bangkok Glass FC បានបើកដំណើរការលើកដំបូងក្នុងឆ្នាំ២០១០ ហើយបានក្លាយជាកីឡដ្ឋានតែមួយគត់នៅក្របខ័ណ្ឌ Thai League ដែលប្រើប្រាស់ស្មៅសិប្បនិមិត្ត។ ក្រោយប្រើប្រាស់រយៈពេល៧ឆ្នាំពេលនេះក្លឹបបានសម្រេចចិត្តផ្លាស់ប្ដូរស្មៅទៅជាធម្មជាតិវិញដូចបណ្ដាកីឡដ្ឋានដទៃនៅលីគកំពូលថៃ។
ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយនៅកីឡដ្ឋានចំណុះ១៣០០០នាក់នេះគឺការរៀបចំធ្វើម្ចាស់ផ្ទះពានរង្វាន់ AFC Champions League កាលពីឆ្នាំ២០១៥ ហើយកាលនោះ Bankok Glass បានយកឈ្នះក្រុម Johor Darul Ta'zim មកពីម៉ាឡេស៊ីលើទីលានស្មៅសិប្បនិមិត្តរបស់ខ្លួនដោយលទ្ធផល ៣ទល់នឹង០៕