• 2017-10-26 01:37:47
  • បាល់ទាត់

Toure ថា បាល់​នៅ​ League Cup ជា​បាល់​គុណភាព​ដូចសំរាម​

  • 2017-10-26 01:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​លោក​ Pep Guardiola ដែរ​ Yaya Toure ​បាន​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ទៅ​លើ​បាល់​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​ប្រកួត League Cup។ មិន​តែ​ប៉ុណ្ណោះ កីឡាករ​ចាស់​វស្សា​ក្លឹប Manchester City ថែម​ទាំង​ថា បាល់​នេះ​ជា​ប្រភេទ​បាល់​មាន​គុណភាព​សំរាម​ថែម​ទៀត​ផង។

Yaya Toure

Toure បាន​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​ថា៖ "និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​ចូល​ចិត្ត​បាល់​ប្រភេទ​ហ្នឹង​ទេ។ បាល់​ដែល​យក​មក​ប្រើ​ការ​គួរ​តែ​ជា​បាល់​ដែល​មាន​គុណ​ភាព​ល្អ​ជាង​នេះ។ វា​ពិត​ជា​​ស្រាល​ខ្លាំង​ណាស់"។ ខ្សែ​បម្រើ​វ័យ ៣៤​ឆ្នាំ​បាន​បន្ត​ទៀត​ថា៖ "សូម្បី​តែ​នៅ​ប្រទេស​ខ្ញុំ (ប្រទេសIvory Coast នៅ​ទ្វីប​អាហ្វ្រិក) ក៏​មិន​ប្រើ​បាល់​ប្រភេទ​ហ្នឹង​​ដែរ។

ពេល​ដែល​សួរ​ថា បាល់​ហ្នឹង​មាន​បញ្ហា​អី​ឲ្យ​ប្រាកដ តារា​ឆ្នើម​វ័យ​៣៤​ឆ្នាំ​បាន​ឆ្លើយ​ថា៖ "បាល់​ហ្នឹង​តែ​ម្ដង​ជា​បញ្ហា​គ្រប់​យ៉ាង។ ពេល​ស៊ុត បញ្ជូន ឬ​ទប់​តែ​បន្តិច​សោះ វា​ហោះ​បាត់​ទៅ​ហើយ គួប​ផ្សំ​នឹង​រដូវ​ដែល​មាន​ភ្លៀង​អ៊ីចឹង​ទៀត ធ្វើ​ឲ្យ​យើង​ពិបាក​លេង​តែ​ម្ដង"។

លោក Pep Guardiola កាល​ពី​ថ្ងៃ​ម្សិលមិញ​ក៏​បាន​និយាយ​ថា​បាល់​ប្រើ​ក្នុង League Cup ​ជា​បាល់​អន់ ហើយ​មិន​អាច​ទទួល​យក​បាន។ យ៉ាង​ណា​ក៏​ដោយ​ Manchester City នៅ​តែ​កក់​កៅអី​​វគ្គ ៨​ក្រុម League Cup បន្ទាប់​ពី​ផ្ដួល​ Wolves នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់