• 2017-10-25 04:01:08
  • បាល់ទាត់

ក្រុម​សាកល​វិទ្យាល័យ​ស្វាយរៀង​ឈ្នះ​ជើង​ឯក​ពាន​និស្សិត​ឧត្តម​សិក្សា​ជាតិ​លើក​ដំបូង!

  • 2017-10-25 04:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​ស្វាយ​រៀង​បាន​ឈ្នះ​​ជើង​ឯក​ពាន​រង្វាន់​កីឡា​បាល់ទាត់​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ ឆ្នាំ​សិក្សា​២០១៦-២០១៧​ ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ជា​លើក​ទី​១​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​តុលា​ ឆ្នាំ​២០១៧។

ពាន​រង្វាន់​កីឡា​បាល់ទាត់​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៧​ ត្រូវ​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០១៧​ ដោយ​ចំណាយ​ពេល​វេលា​ដំណើរ​ការ​ប្រកួត​អស់​រយៈ​ពេល​១០​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៥​ ខែ​តុលា។ ក្រុម​បាល់ទាត់​ដែល​មក​ពី​ប​ណ្តា​សាកល​វិទ្យាល័យ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​១៤​ក្រុម​ បែង​ចែក​ចេញ​ជា​៤​ពូល​ ដោយ​ក្នុង​២​ពូល​មាន​៣​ក្រុម​ និង​២​ពូល​ទៀត​មាន​៤​ក្រុម​ ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ រហូត​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែង​បន្ត​ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ក្នុង​នោះ​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​ស្វាយ​រៀង​ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​ ឯក​ឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ នៃ​សាកល​វិទ្យាល័យ​ស្វាយរៀង​ បាន​ធ្វើ​ការ​ប្រកួត​ដោយ​ទទួល​បាន​លទ្ធផល​ជ័យជំនះ​ចាប់​ពី​ប្រកួត​ដំបូង​រហូត​ដល់​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ គឺ​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​វិទ្យាស្ថាន​បច្ចេកទេស​នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ច្បារ​អំពៅ។

សរុប​ជា​រួម​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​ស្វាយ​រៀង​បាន​ជយ​លាភី​លេខ​១​ ក្នុង​ពាន​រង្វាន់​និស្សិត​ឧត្តម​សិក្សា​ទូទាំង​ប្រទេស​ ជា​លើក​ទី​១​។ កាល​ពី​ឆ្នាំ​សិក្សា​មុន​ៗ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ និង​លេខ​២​ប៉ុណ្ណោះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់