- 2014-11-11 16:37:21
- បាល់ទាត់
Oscar បន្តកុងត្រានៅ Chelsea រហូតដល់ឆ្នាំ២០១៩
- 2014-11-11 16:37:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oscar បន្តកុងត្រានៅ Chelsea រហូតដល់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
ខ្សែបម្រើវ័យក្មេង Oscar បានស៊ីញេកុងត្រាថ្មីជាមួយក្លិប Chelsea រយៈពេល៥ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ២០១៩។
កីឡាករអាយុ២៣ឆ្នាំ សញ្ជាតិប្រេស៊ីលរូបនេះ បានលេងនៅ Stamford Bridge តាំងពីឆ្នាំ២០១២ ក្នុងកុងត្រារយៈពេល៥ឆ្នាំ និងបានជួយឲ្យតោខៀវឈ្នះពាន Europa League ក្នុងរដូវកាលដំបូងរបស់ខ្លួននៅអង់គ្លេស។
Oscar បាននិយាយទៅកាន់គេហទំព័ររបស់ក្លិបថា៖ "ខ្ញុំពិតជារីករាយណាស់ដែលបានលេងនៅទីនេះ២ឆ្នាំ ហើយឥឡូវខ្ញុំក៏បានបន្តនៅទីនេះ៥ឆ្នាំទៀត។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានលេងបាល់នៅ Chelsea និងរស់នៅប្រទេសអង់គ្លេស"។
ក្នុងរដូវកាលនេះ Oscar បង្ហាញខ្លួនឲ្យ Chelsea ១៥ប្រកួត និងស៊ុតបាន៤គ្រាប់។ ជាសរុបរួម កីឡាករដែលជាប់ជម្រើសជាតិប្រេស៊ីលកាលនៅ World Cup កន្លងមកនោះ បានចូលលេងឲ្យតោខៀវ ៩២ប្រកួត និងស៊ុតបាន២៧គ្រាប់៕
ចុចអាន៖ នាយកប្រតិបត្តិក្លិប Chelsea ចង់ឱ្យ Mourinho កាន់តំណែង១០ឆ្នាំទៀត
ប្រែសម្រួល៖អូន សៅណាត
ប្រភព៖ BBC