• 2017-10-17 02:29:44
  • បាល់ទាត់

រក​ឃើញ​​​៦​​ក្រុម​មុន​គេ​ឡើង​វគ្គ​​៨​ក្រុម​​ពាន​​ស្វាយរៀង ខាប់

  • 2017-10-17 02:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​៦​ឡើង​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​ ឬ​​វគ្គ​១​១/៤ បន្ទាប់​ពី​ការ​ប្រកួត​៦​គូ​វគ្គ​១/៨​កន្លង​ទៅ​នេះ។

សម្រាប់​ការ​វគ្គ​បន្ត​នេះ​ Panda FC បាន​យក​ឈ្នះ​ក្រុម​ អធិការ​នគរបាល​ក្រុងបាវិត ដោយ​​គ្រាប់​បាល់​ទាត់​កាត់​សេចក្តី​ ៣-១ បន្ទាប់​ពី​ការ​ប្រកួត​ស្មើ​​គ្នា​ ១-១។ ក្រុម​ធារី​លីង​គួង បាន​យក​ឈ្នះ​​សសយក​ស្រុក​កំពង់រោទិ៍​​ដោយ​លទ្ធផល ៦-១ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កាល​ពី​សប្តាហ៍​មុន​ ក្រុម​​សស​យក​​ក្រុង​បាវិត​បាន​យក​ឈ្នះ​ក្រុម​ United SEZ ដោយ​គ្រាប់​បាល់​ទាត់​កាត់​សេចក្តី​ ៨-៧ បន្ទាប់​ពី​ស្មើ​គ្នា​ ២-២ ហើយ​ក្រុម​​សស​យក​សង្កាត់​ស្វាយតឿ​យក​ឈ្នះ​ក្រុម​សុភក្តិម៉ូទ័រ FC ជីភូ ៣-២។ ២​គូ​ផ្សេង​ទៀត​គឺ​ ក្រុម​សស​យក​ ស្រុក​រមាស​ហែក​ឈ្នះ​ក្រុម​​រដ្ឋាករ​ទឹក​ ខេត្ត​ស្វាយ​រៀង​ ៣-២ និង​ក្រុម​សាកល United ឈ្នះ​បក្សី​ស្វាយ​រៀង​៣-២។

ក្រុម​៦​ដែល​កក់​ក្តៅ​ឡើង​វគ្គ​៨​ក្រុម

  • ១ ក្រុម​សសយក​ ក្រុង​បាវិត​

  • ២ ក្រុម​សស​យក​ សង្កាត់​ស្វាយ​តឿ​

  • ៣ ក្រុម​សស​យក​ ស្រុក​រមាស​ហែក​

  • ៤ ក្រុម​ សាកល United​

  • ៥ ក្រុម​ Panda FC

  • ៦ ក្រុម​ធារី​លីង​គួង

២​ក្រុម​ទៀត​នឹង​ត្រូវ​ស្វែង​រក​នា​ការ​​ប្រកួត​​ចុង​សប្តាហ៍​ខាង​មុខ​នេះ​

  • ក្រុម​គ្រូ​វិទ្យាល័យ​ ហ៊ុន សែន ប្រសូត vs ​ក្រុម​យុវជន​ស្រុក​ស្វាយជ្រំ​

  • ក្រុម​ Sky Svay Rieng vs ក្រុម​យុវជន​សាមគ្គី ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី