• 2017-10-07 02:21:01
  • បាល់ទាត់

​អេស្ប៉ាញ​ប្រើ​ Tiki-taka ប៉ះ​​បាល់​ដោយ​​កីឡាករ​១០​នាក់​មុន​ Isco ស៊ុត​ចូល​ទី​

  • 2017-10-07 02:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Isco បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្រោយ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​លើក​នា​ពេល​កន្លង​មក។

ក្នុង​ការ​ប្រកួត​យក​ឈ្នះ​​ជម្រើស​ជាតិ​អាល់បានី​ ៣-០ យប់​មិញ​ខ្សែ​បម្រើ​ឆ្នើម​វ័យ​២៥​ឆ្នាំ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ដែល​គ្រាប់​បាល់​នោះ​បង្ហាញ​ពី​ចង្វាក់​លេង​ Tiki-taka យ៉ាង​ល្អ​របស់​អេស្ប៉ាញ​ដោយសារ​មុន​ Isco ស៊ុត​បញ្ចូល​ទី​គឺ​បាល់​បាន​ប៉ះ​ជើង​កីឡាករ​អេស្ប៉ាញ​១០​នាក់​ផ្សេង​គ្នា​ និង​ប៉ះ​ទៅ​មក​ចំនួន​១៨​ដង។

ដោយឡែក​២​គ្រាប់​ទៀត​របស់​ក្រុម​រហស្សនាម​ថា​គោ​ជល់​រក​បាន​ដោយ​ Rodrigo នៅ​នាទី​១៦ និង​ Thiago Alcantara នៅ​នាទី​២៧៕

ប្រភព៖ Marca ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់