- 2017-10-04 00:00:00
- បាល់ទាត់
ស្ងាត់ៗរកឃើញ ៤ក្រុមចុងក្រោយពានបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគីរី
- 2017-10-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗរកឃើញ ៤ក្រុមចុងក្រោយពានបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគីរី
ចន្លោះមិនឃើញ
តាមពិតទៅមានការប្រកួតបាល់ទាត់មិនអាជីពដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រចាំខេត្តរតនគីរីដែលរហូតដល់ពេលនេះរកឃើញក្រុម៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីប្រកួតអស់ជាច្រើនខែមក។
ពានរង្វាន់មិត្តភាពនេះត្រូវបង្កើតដើម្បីអបអរបុណ្យភ្ជុំបិណ្ឌដែលចាប់ប្រកួតតាំងពីថ្ងៃទី១៦ ខែកញ្ញា និងគ្រោងបញ្ចប់នាថ្ងៃទី ៨ខែតុលា ឆ្នាំ២០១៧ ខាង។ ពាននេះមានក្រុមចូលរួមប្រកួត៧គឺក្រុមនគរបាល ទេសចរណ៍ កូននាគបឹងកន្សែង អាស៊ាន កូននាគឦសាន យុវជនបរកែវ និងយុវជនតឺន ។
រហូតដល់ពេលនេះបានរកឃើញ៤ក្រុមចុងក្រោយហើយសម្រាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ក្រុមជើងឯកមហាជនពីរសម័យកាល អាស៊ាន ក្រុមយុវជនតឺន យុវជនបរកែវ និងក្រុមទេសចរណ៍ដែលឡើងវគ្គបន្ត។
ពានរង្វាន់នេះគឺបង្កើតឡើងដោយស្ម័គ្រចិត្តក្នុងនោះក្រុមនីមួយៗបានចូលរួមជាថវិកា២៥០០០០ រៀល។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើថ្ងៃសៅរ៍ទី ៧ ខែតុលា ឆ្នាំ២០១៧
អាស៊ាន vs យុវជនតឺន
យុវជនបរកែវ vs ទេសចរណ៍