• 2017-10-03 01:58:32
  • បាល់ទាត់

ពាន​ស្វាយ​រៀង​​ខាប់​ ឆ្នាំ​២០១៧ រក​ឃើញ​១៦​ក្រុម​ទៅ​វគ្គ​១/៨​ហើយ​

  • 2017-10-03 01:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ ​​បាន​​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​សប្តាហ៍​ទី​៧​កាល​ពី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​កន្លង​ទៅ​នេះ។

​​លទ្ធផល​នៃ​ការ​ប្រកួត​សប្តាហ៍​ទី​៧​

  • តាពៅ CF ៤-២ គោព្រៃ​គោក​ព្រីង

  • Sky Svay Rieng ០-០ យុវជន ស្រុក​ស្វាយ​ជ្រំ​

  • សសយក​ ស្រុក​ចន្ទ្រា ២-២ សសយក​ ស្រុក​ស្វាយទាប​

  • យុវជន​សាមគ្គី​ ៤-៣ យុវជន​ពោធិ៍ធំ​

  • Panda FC ៨ - ១ Le Soleil

  • សសយក​ ស្រុក​រមាស​ហែក ៧ - ២ យុវជន​ ភូមិ​ពោធិ៍ថ្មី​

ក្រុម​​ឡើង​ទៅ​វគ្គ​១/៨​

  • ពូល ក ៖ ក្រុម​សស​យក​ក្រុង​បាវិត និង​ក្រុម​បក្សី​ស្វាយរៀង
  • ពូល ខ ៖ ក្រុម​សាកល United និងក្រុម United SEZ
  • ពូល គ ៖ ក្រុម​រមាស​ហែក និង​ក្រុមPanda FC
  • ពូល ឃ ៖ ក្រុម​អធិការ​នគរ​បាល​​ក្រុង​បាវិត និង​រដ្ឋាករ​ទឹក​ខេត្ត​ស្វាយ​រៀង
  • ពូល ង ៖ ក្រុម​សុភ័ក្រ​មូទ័រ​ FC​ ជីភូ​ និង​ក្រុម​សសយក​ ស្រុក​កំពង់រោទិ៍​
  • ពូល ច ៖ ក្រុម​ធារី​ លីង​គួយ​ និង​ក្រុម​ស​សយក​ សង្កាត់​ស្វាយតឿ​
  • ពូល ឆ ៖ គ្រូ​វិទ្យាល័យ​ ហ៊ុន សែន ប្រសូត និង​ក្រុម​យុវជន​សាមគ្គី
  • ពូល ជ ៖ ក្រុម​ Sky Svay Rieng និង​ក្រុម​យុវជន​ស្រុក​ស្វាយជ្រំ​

ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​​ប្រកួត​វគ្គ​១/៨​ នឹង​ចាប់​ផ្តើម​ប្រកួត​សប្តាហ៍​​នេះ​ ថ្ងៃ​សៅរ៍ និង​អាទិត្យ​ ដោយ​១​ថ្ងៃ​មាន​២​គូ​ វេលា​ម៉ោង៣​រសៀល​ដល់​ម៉ោង​៧​នាទី​យប់​​នៅ​កីឡដ្ឋាន​ស្វាយរៀង៕

កម្មវិធី​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី